ក្រុមជួយសង្គ្រោះនេប៉ាល់រកឃើញនិស្សិតតៃវ៉ាន់បាត់ក្នុងព្រៃរយៈពេល៤៧ថ្ងៃ

ក្រុមជួយសង្គ្រោះរបស់នេប៉ាល់​ បានរកឃើញយុវជនជានិស្សិតជនជាតិតៃវ៉ាន់អាយ២១ឆ្នាំនៅមានជីវិតក្រោយពេលវង្វេងក្នុងព្រៃនៃភ្នំហិមាឡៃរយៈពេល៤៧ថ្ងៃ ចំណែកមិត្តស្រីរបស់លោកបានស្លាប់។

ក្រោយការស្រាវជ្រាវយ៉ាងស្វិតស្វាយរបស់ក្រុមជួយសង្គ្រោះនោះ បានរកឃើញបុរសឈ្មោះ​​ Liang Sheng Yueh ស្ថិតនៅក្នុងជ្រោះជ្រៅមួយ ជម្រៅ ២ ៦០០ម៉ែត្រ នៅជិត ភូមិមួយនៃ​ប្រទេសនេប៉ាល់។​ ចំណែកមិត្តស្រីរបស់លោកឈ្មោះ Liu Chen Chun អាយុ១៩ឆ្នាំ បានស្លាប់ បីថ្ងៃមុនក្រុមជួយសង្គ្រោះរកឃើញ ហើយសាកសពនៅជិតបុរសជាមិត្តប្រុសនោះ។​នេះបើតាមសារព័ត៌មានBBC។​

បច្ចុប្បន្នយុវជនជនជាតិតៃវ៉ាន់រូបនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅរដ្ឋ Kathmandu នៃប្រទេសនេប៉ាល់ ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់។​ វេជ្ជបណ្ឌិតដែលព្យាបាលបុរសនោះថ្លែងថា បុរសនោះមិនកើតជំងឺតក់ស្លុតទេ ហើយអាចនិយាយបានយឺតៗ ប៉ុន្តែខ្លួនប្រាណមានដំបៅជាច្រើន ដោយសារសត្វនៅក្នុងព្រៃខាំ។​

អ្នកធ្វើដំណើរលុកព្រៃរូបនោះថ្លែងថា គាត់ស្រកចុះ​៣០គីឡូក្រាម បន្ទាប់ពីការវង្វេងក្នុងព្រៃរយៈពេល​៧សប្តាហ៍មក ចំណែកក្បាលពោរពេញដោយសត្វចៃ ហើយជើងម្ខាងមានរបួសមានសត្វដង្កូវក្នុងនោះផង។

លោក Liang និង មិត្តស្រីរបស់លោក គឺជាសនិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យរបស់តៃវ៉ាន់ ហើយបានវង្វេងក្នុងព្រៃនៃតំបន់ភ្នំហិមាឡៃតាំងពីថ្ងៃទី៩ខែមីនា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ