អាមេរិកប្តេជ្ញាបង្ខំឲ្យកូរ៉េខាងជើងចូលតុចរចាករណីអាវុធនុយក្លេអ៊ែ

សហរដ្ឋអាមេរិកប្តេជ្ញា កាលពីថ្ងៃពុធម្សិលមិញថា នឹងដាក់ចេញវិធានការបន្ថែមដើម្បីបង្ខំឲ្យកូរ៉េខាងជើងចូលតុចរចា ដោះស្រាយបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែ ប៉ុន្តែថា មិនលុតជង្គង់ ដាក់របបដឹកនាំដោយលោកគីម ជុងអ៊ុននោះទេ។​

បន្ទាប់ពីការសង្ខេបព័ត៌មានប្រាប់ទៅសមាជិកព្រឹទ្ធសភានៅសេតវិមានហើយ មន្ត្រីជាន់ខ្ពស់អាមេរិកថ្លែងថា លោកប្រធានាធិបតី ដូណល ត្រាំ ចង់ប្រើគោលនយោបាយការទូត ដើម្បីដាក់សម្ពាធ និង ស្វែងរកការដាក់ទណ្ឌកម្មជាថ្មីទៀត លើរដ្ឋអំណាចដឹកនាំដោយលោកគីម ជុងអ៊ុន។​នេះបើតាមទីភ្នាក់ងារព័ត៌មាន​AFP​។

លោកត្រាំថ្លែងថា គោលបំណងគឺ ដើម្បីដាក់សម្ពាធលើកូរ៉េខាងជើងឲ្យទម្លាក់ចោល កម្មវិធីអាវុធនុយក្លេអ៊ែ មីស៊ីល និង ការសាយភាយអាវុធផ្សេងៗទៀត។​ គម្រោងនេះធ្វើឡើងតាមរយៈការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ច តាមរយៈការទូតពីសម្ព័ន្ធមិត្តនៅក្នុងតំបន់ និង ដៃគួរនានា។

ថ្មីៗនេះ លោក​ Admiral Harry Harris មេបញ្ជាការកងទ័ពជើងទឹករបស់អាមេរិកប្រចាំអាស៊ីប៉ាស៊ីហ្វិក ថ្លែងស្វាគមន៍ចំពោះការស្នើឡើងរបស់ទីក្រុងប៉េកាំងដើម្បីដោះស្រាយភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងព្យុងយ៉ាងដោយមិនមានយោធា។​

សញ្ញាចុងក្រោយពីរដ្ឋការរបស់លោកដូណល ត្រាំ ហាក់ដើរថយមួយជំហានពីការគំរាមកំហែង ដោយប្រើសកម្មភាពយោធាអាមេរិក គឺងាកមករកជម្រើសនៃតុចរចា ខណៈកូរ៉េខាងជើងនៅតែគំរាមកំហែងក្នុងការប្រើប្រាស់មីស៊ីល​ជាបន្តបន្ទាប់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ