តារាល្បីរបស់អាមេរិកគ្រោងវិលទៅសម្តែងនៅ​Manchesterកន្លែងវាយប្រហារម្តងទៀត

តារាចម្រៀង និង សម្តែងល្បីរបស់អាមេរិកនាង Ariana Grande(រូបថត​Channel News Asis)

តារាចម្រៀង និង សម្តែងល្បីរបស់អាមេរិកនាង Ariana Grandeថ្លែងថា នាងមានគម្រោងទៅសម្តែងនៅទីក្រុង Manchesterនៃប្រទេសអង់គ្លេសម្តងទៀត ដើម្បីប្រមូលថវិកាជួយជនរងគ្រោះដោយសារការវាយប្រហារនៅកន្លែងប្រគំតន្ត្រីកាលពីថ្ងៃចន្ទ។​

នាង Ariana Grande ថ្លែងថា នាងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយជនរងគ្រោះករណីវាយប្រហារនៅ Manchesterកាលពីថ្ងៃចន្ទដើមសប្តាហ៍ បណ្តាលឲ្យមនុស្សចំនួន​២២នាក់ស្លាប់ និង ៤៦នាក់រងរបួស។​ នាងថា មិនចង់ឈប់សម្រាកទេនៅឆ្នាំនេះ គឺត្រូវធ្វើអ្វីដើម្បីជួយដោះស្រាយទុក្ខលំបាកអ្នកគាំទ្រនាង ឲ្យទទួលបានភាពប្រសើរឡើង។​

ការប្រគំតន្ត្រីមួយនៅក្នុងទីក្រុង Manchester នៅភាគពាយព្យនៃប្រទេសអង់គ្លេស រងគ្រោះដោយសារការវាយប្រហារដោយបំផ្ទុះគ្រាប់បែក។ ក្រោយហេតុការណ៍នេះ សមត្ថកិច្ចបានស្វែងរកអ្នកពាក់ព័ន្ធដោយចាប់ខ្លួនបានមនុស្សមួយចំនួន ព្រោះមានសញ្ញាព្រមានថា អាចនឹងមានការវាយប្រហារនៅតំបន់សំខាន់ៗមួយចំនួនទៀតនៅទីក្រុងឡុងដ៍។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ