អគ្គិសនីកម្ពុជា (EDC) ប្រកាសថានឹងផ្អាកផ្គត់ផ្គង់អគ្គិសនីចំនួន៤ថ្ងៃ នៅតាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងគោលបំណងរៀបចំជួសជុល តម្លើងបរិក្ខារ និងធ្វើការរុះរើគន្លងខ្សែបណ្តាញដើម្បីសម្រួលដល់ការពង្រីកផ្លូវ។
បើតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា កាលពីថ្ងៃពុធម្សិលមិញ បានឲ្យដឹងថា ការផ្តាច់ចរន្តអគ្គិសនីនេះ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៧។
សេចក្តីជូនដំណឹងនេះឲ្យដឹងទៀតថា តំបន់ដែលត្រូវបានផ្អាកការផ្គត់ផ្គង់មាននៅក្នុងសង្កាត់ចំនួន២១ ក្នុងខណ្ឌចំនួន១០ នៅរាជធានីភ្នំពេញ ព្រមទាំងនៅតំបន់មួយចំនួនក្នុងខេត្តកណ្តាល៕