ក្រសួងអំពាវនាវឲ្យប្រុងប្រយ័ត្នជំងឺឆ្លងនៅតំបន់មានទឹកជំនន់

ដោយ VOD Admin​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 4:56 PM | សន្ដិសុខសុខភាពអភិបាលកិច្ចល្អ | 0 | 1789

នាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាជន បង្កើនការប្រុងប្រ័ត្នខ្ពស់ ដោយថាខេត្តមួយចំនួន កំពុងទទួលរងឥទ្ធិពល ខ្យល់ព្យុះ និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឲ្យមានទឹកជំនន់ជនលិច និងអាចមានជំងឺឆ្លងផ្សេងៗទៀតផងដែរ។

យោងតាមទំព័រហ៊េសប៊ុក (Facebook) ផ្លូវការរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានចុះផ្សាយនៅថ្ងៃទី ២៧ ខែកក្កដា នេះបានឲ្យដឹងថា​ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឲ្យខេត្តមួយចំនួនត្រូវជន់លិច និងអាចបង្កឲ្យមានជំងឺរាតត្បាត ដូចជា  ជំងឺស្អូច ស្រឡទែន រាក គ្រុនពោះវៀន អាសន្នរោគ ពុលចំណីអាហារ រលាកថ្លើមប្រភេទអេ (A)  ព្រូន លិបគូ គ្រុនចាញ់ គ្រុនឈាម ផ្តាសសាយ និងជំងឺផ្សេងៗទៀត។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបន្ថែមទៀតថា បើសិនជាមានការសង្ស័យ ឬមានប្រជាជនណាដែលបានឆ្លងជំងឺរាតត្បាតខាងលើ សូមទំនាក់ទំនងរយះតាមលេខទូរស័ព្ទ ១១៥ ជាបន្ទាន់ ដើម្បីធ្វើត្រួតពិនិត្យ។

ម៉ាប់ ស៊ុយ Mabsuy168@gmail.com

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required