អ្នក​ស្លាប់​ក្នុង​រញ្ជួយ​ដី​នៅ​អុីតាលី​កើន​ដល់​២៨១​នាក់ ខណៈ​ប្រទេស​រៀបចំ​កាន់​ទុក្ខ​ជាតិ

ការរញ្ជួយដីនៅ​អុី​តាលី(រូបភាពពីទីភ្នាក់ងារព័ត៌មានChannel News Asia)

ចំនួនអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់រញ្ជួយដី នៅប្រទេសអុីតាលី បានកើនឡើងដល់ ២៨១នាក់ហើយ ខណៈដែលប្រទេសនេះត្រៀមរៀបចំពិធីកាន់ទុក្ខជាតិ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

យោងតាម Reuters បានឲ្យដឹងថា ក្ដីសង្ឃឹមចំពោះការស្វែងរកជននៅរស់រានមានជីវិតបន្ថែមទៀត កាន់តែស្តួចស្តើងទៅហើយ កាលពីថ្ងៃម្សិលមិញ ខណៈដែលប្រតិបត្តិការជួយសង្គ្រោះនៅតំបន់មួយចំនួន ត្រូវបានបញ្ឈប់ទៅហើយ។

Reuters បានដកស្រង់សម្ដីនៃក្រសួងការពារស៊ីវិលនៅទីក្រុងរ៉ូម ដែលបាននិយាយថា មនុស្ស ៣៨៨នាក់ ស្ថិតនៅក្រោមការព្យាបាលរបួសនៅតាមមន្ទីរពេទ្យ ហើយអ្នករបួស ៤០នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មនុស្សប្រហែល ២៥០០នាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ដោយសារតែរញ្ជួយដីដ៏ខ្លាំងក្លាកម្លាំង ៦.២រ៉ិចទ័រ កាលពី ៣ថ្ងៃមុន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ