បាតុករប្រឆាំងប្រធានាធិបតី​វេណេហ្សូអេឡា២០នាក់រងរបួសនិង​៣៩នាក់ត្រូវចាប់ខ្លួន​

ក្រុមអ្នកធ្វើការផ្នែកសិទ្ធិមនុស្សបានរាយការណ៍ថា បាតុករប្រឆាំងប្រធានាធិបតីវេណេហ្សូអេឡាជាង២០នាក់រងរបួស ដោយសារការវាយបង្រ្កាប និង៣៩នាក់ត្រូវបានចាប់ខ្លួន ក្នុងហេតុការណ៍តវ៉ាជាទ្រង់ទ្រាយធំនៅថ្ងៃនេះ។

មានសេចក្តីរាយការណ៍ថា ចំនួនរងរបួសត្រូវបានគេវាយដេកនៅនិងដី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

មនុស្សរាប់សែននាក់បាននាំគ្នាឡើងលើផ្លូវ ដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាលដែលកំពុងដឹកនាំដោយលោក Nicolas Maduro។ ផ្ទុះការតវ៉ាឡើងនេះ បន្ទាប់ពីមានការអំពាវនាវឲ្យមានការធ្វើប្រជាមតិមួយដែលបញ្ជាក់ពីការព្រមព្រៀងរបស់ប្រជាពលរដ្ឋឲ្យដកប្រធានាធិបតីបច្ចុប្បន្នចេញពីតំណែង។

សកម្មជនដែលប្រឆាំងរដ្ឋាភិបាលបានប្រមូលផ្តុំ ហើយបង្ហាញស្នាមហត្ថលេខាចំនួន២០០ ០០០នាក់ ដែលទាមទារឲ្យមានការធ្វើប្រជាមតិដកប្រធានាធិបតី។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលថា ការប្រមូលហត្ថលេខានោះមានការបន្លំច្រើន។

គណបក្សប្រឆាំងនៅក្នុងប្រទេសដែលជាបក្សដឹកនាំរដ្ឋសភា បានបោះឆ្នោតកាលពីថ្ងៃអង្គារ បើកឲ្យតុលាការអាចដំណើរការប្រឆាំងនិងប្រធានាធិបតីបច្ចុប្បន្ន ដោយចោទថាបំពានរដ្ឋធម្មនុញ្ញ។

អ្នកតវ៉ាបានប៉ះទង្គិចជាមួយសន្តិសុខស្ទើរទូទាំងប្រទេស ពិសេសនៅក្នុងក្រុងភាគខាងលិចដូចជានៅ San Cristobal និង Maracaibo។

អ្នកតវ៉ាម្នាក់ថ្លែងថា ការធ្វើប្រជាមតិគឺមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយពួកគេបដិសេធ តើពួកគេកំពុងតែខ្លាចអី?

ពេលនេះបណ្តាញទំនាក់ទំនងសង្គមនៅក្នុងប្រទេសវេណេហ្សូអេឡា កំពុងតែចែករំលែកតៗគ្នា ពីរូបភាពនៃការបង្ក្រាបបង្ហូរឈាមលើបាតុករ។

មេដឹកនាំគណបក្សប្រឆាំងប្រកាសថា នៅថ្ងៃសុក្រស្អែកនេះ លោកនឹងដឹកនាំការដើរលើដងផ្លូវជាទ្រង់ទ្រាយធំ ប្រសិនជារដ្ឋាភិបាលនៅតែមិនព្រមរៀបចំឲ្យមានការធ្វើប្រជាមតិទៀតនោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ