អាជ្ញាធរ​រាជធានី​ត្រួត​ពិនិត្យ​បច្ចេកទេស​រថយន្ត​ធុនធំ ឃាត់​រថយន្ត​១៨​គ្រឿង

រថយន្តធុនធំ ដែល​សា​លា​រាជ​ធា​នីភ្នំពេញ ឃាត់​ទុក​(រូបភាពពី​ហ្វេស​ប៊ុក​រដ្ឋបាល​រាជធានី​ភ្នំ​ពេញ​)

សាលារាជធានីភ្នំពេញ កាលពីយប់មិញនេះ បានឃាត់រថយន្តធុនធំចំនួន ១៨គ្រឿង ដែលសាលារាជធានីភ្នំពេញ អះអាងថា រថយន្តទាំងនោះ ត្រូវបានកែច្នៃខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាតចូលរាជធានីភ្នំពេញ។

រថយន្តធុនធំ ដែលសាលារាជធានីភ្នំពេញ ឃាត់ទុក(រូបភាពពីហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ)
រថយន្តធុនធំ ដែលសាលារាជធានីភ្នំពេញ ឃាត់ទុក(រូបភាពពីហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ)

នៅលើទំព័រហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ សាលារាជធានីភ្នំពេញ បានរៀបរាប់ថា កាលពីយប់ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកានេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈរបស់សាលារាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ បានឃាត់រថយន្តដឹកសំពឹងសំពោង រថយន្តតទ្រុង និងរថយន្តគ្មានលិខិតអនុញ្ញាតចេញចូលរាជធានីភ្នំពេញ។

សាលារាជធានីភ្នំពេញបញ្ជាក់ថា រថយន្តចំនួន ១៨គ្រឿង ត្រូវបានរកឃើញល្មើសច្បាប់ ក្នុងនោះរថយន្តចំនួន ២គ្រឿង មានតទ្រុងខុសលក្ខណៈបច្ចេកទេស ដែលសាលារាជធានីតម្រូវឲ្យធ្វើកិច្ចសន្យាកាត់ទ្រុងចេញ។

សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យ និងផាកពិន័យរថយន្តធុនធំជាច្រើន នៅក្នុងរយៈពេលប៉ុន្មានមកនេះ ដែលក្រសួងថា ដោយសារថយន្តទាំងនោះ ត្រូវបានកែច្នៃខុសលក្ខណៈបច្ចេកទេស និងផ្ទុកលើសទម្ងន់។

របាយការណ៍របស់ក្រសួងនេះ បានឲ្យដឹងថា កាលពីខែតុលាកន្លងមកនេះ សមត្ថកិច្ចបានផាកពិន័យរថយន្តផ្ទុកលើសចំណុះចំនួន ៨៩គ្រឿង ដោយប្រមូលបានថវិកាជាង ១៥៥លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ