កូរ៉េ​ខាង​ត្បូង​ស្រង់​នាវា​ចម្លង​ដែល​លិច​រក​ឃើញ​ឆ្អឹង​មនុស្ស​បាត់​ខ្លួន

ក្រសួង​ដែន​សមុទ្រ​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា ក្រុម​កម្មករ​ជួយ​សង្គ្រោះ ដែល​បាន​ស្រង់​សាឡាង​លិច Sewol នោះ អាច​នឹង​រក​ឃើញ​សាក​សព​ម្នាក់ ដែល​បាន​បាត់​ខ្លួន​ចាប់​តាំង​ពី​ឧបទ្ទវ​ហេតុ​លិច​នាវា​ចម្លង​នោះ​កាល​ពី​ឆ្នាំ​២០១៤​មក​ម៉្លេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រសួង​នេះ បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ខ្លួន​នឹង​រៀបចំ​សន្និសីទ​កាសែត​ដ៏​ខ្លី​មួយ ស្ដី​ពី​ការ​រក​ឃើញ​គ្រោង​ឆ្អឹង​មនុស្ស ដែល​គេ​សង្ស័យ​ថា ជា​ជន​រង​គ្រោះ​ម្នាក់​ដែល​បាន​បាត់​ខ្លួន។

នាវា​ចម្លង​នោះ ត្រូវ​បាន​គេ​ស្រង់​ឡើង​លើ​ផ្ទៃ​ទឹក​កាល​ពី​សប្ដាហ៍​មុន ជិត ៣​ឆ្នាំ​ក្រោយ​ពី​វា​លិច និង​សម្លាប់​មនុស្ស​ជាង ៣០០​នាក់ ហើយ​សាឡាង​នោះ ត្រូវ​បាន​នាំ​យក​ទៅ​មាត់​ច្រាំង។

ជន​រង​គ្រោះ​ស្ទើរ​តែ​ទាំង​អស់ សុទ្ធ​តែ​ជា​ក្មេង​សិស្ស​សាលា ហើយ​សព​ចំនួន ៩ មិន​ត្រូវ​បាន​គេ​រក​ឃើញ​នោះ​ឡើយ ដោយនាំ​ឲ្យ​គេ​សង្ស័យ​ថា សព​ទាំង ៩​នោះ អាច​ជាប់​នៅ​ក្នុង​សាឡង​ចម្លង​នោះ។

ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុនហាប់​របស់​កូរ៉េ​ខាង​ត្បូង បាន​ផ្សាយ​ថា សំណល់​ឆ្អឹង​នោះ ត្រូវ​បាន​គេ​ស្រង់​ដាក់​លើ​នាវា​មួយ​គ្រឿង ដែល​បាន​ស្រង់​សាឡាង​ចម្លង​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ