មនុស្ស​រាប់​ពាន់​នាក់​ជ្រក​កោន​កន្លែង​សុវត្ថិភាព ខណៈ​ព្យុះ​ស៊ីក្លូន​ដ៏​ខ្លាំង​មួយ​បោក​បក់​លើ​អូស្ត្រាលី

តំបន់​មាត់​សមុទ្រ​នៅ​ភាគ​ឦសាន​ប្រទេស​អូស្ត្រាលី បាន​រង​ខ្យល់​ព្យុះ និង​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​ថ្ងៃ​នេះ ខណៈ​ដែល​ព្យុះ​ស៊ីក្លូន​ដ៏​ខ្លាំង​មួយ បាន​បោក​បក់​ទៅ​លើ​តំបន់​ទេសចរណ៍​ដែល​ល្បី​ល្បាញ​ខាងឆ្នេរ​ខ្សាច់​ប៉ប្រះ​ទឹក។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​​ផ្សាយ​ថា ព្យុះ​នេះ​ក៏​បាន​ជំរុញឲ្យ​ប្រជាជន​ប្រហែល ៣​ម៉ឺន​នាក់ ភៀស​ខ្លួន​រក​កន្លែង​សុវត្ថិភាព​ផង​ដែរ។

ព្យុះ​ស៊ីក្លូន Debbie បាន​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​កាល​ពី​យប់​មិញ​រហូត​ដល់​កម្រិត​បួន ដោយ​គ្រាន់​តែ​ល្បឿន​ខ្យល់​ស្ថិត​ក្រោម​កម្រិត​គ្រោះ​ថ្នាក់​បំផុត​តែ​ប៉ុណ្ណោះ។ អាជ្ញាធរ​អូស្ត្រាលី​បាន​ព្រមាន​ថា ព្យុះ​នេះ​អាច​​បង្កើន​ដល់​កម្រិត​ប្រាំ នៅ​ពេល​វា​បោក​បក់​មក​ដល់​ដី​គោក។

ល្បឿន​ខ្យល់​ជាង ២២០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង បាន​បោក​បក់​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​កោះ Whitsunday ជា​ទី​ដែល​ភ្ញៀវ​ទេសចរ​កំពុង​ជ្រក​កោន​ក្នុង​សណ្ឋាគារ​នានា។

ក្រុម​អាជ្ញាធរ បាន​ប្រមូល​ស្បៀង និង​ប្រេង​ឥន្ធនៈ ចំណែក​ឯ​កង​ទ័ព​បាន​ស្ថិត​នៅ​ក្នុង​លក្ខណៈ​ប្រុង​ជើងការ សម្រាប់​ដោះ​ស្រាយ​បញ្ហា​ក្រោយ​ព្យុះ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ