យុវជនបារាំងផ្ទុះការតវ៉ាប្រឆាំងបេក្ខជនប្រធានាធិបតី Macron និង Le Pen

យុវជនបារាំងជាច្រើនបានប្រមូលផ្តុំនៅក្រុង Rennes និង ក្រុងផ្សេងៗទៀត គឺពួកគេបានជួបជុំគ្នា ហើយខ្លះទៀតក៏បិទសាលារៀន ដើម្បីតវ៉ាប្រឆាំងបេក្ខប្រធានាធិបតីបារាំងទាំងពីរគឺលោក​ Macron និង លោកស្រី Le Pen។​

ក្នុងយុទ្ធនាការរបស់ពួកគេលើកឡើងថា យើងត្រូវទទួលបានបេក្ខជនល្អជាងនេះ។ យុវជនប្រមាណ១០០០នាក់ បានចេញខាងក្រៅ នៅទីក្រុងភាគខាងលិច ដែលពួកគេស្រែកថា មិនត្រូវការ Macron និង Le Pen ទេ។​

នគរបាលបង្ក្រាបកុប្បកម្មបានប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីរារាំងសកម្មភាពយុវជនទាំងនោះ ដែលកំពុងធ្វើកម្មភាពនៅតាមទីក្រុង។​នេះបើតាមសារព័ត៌មានBBC ។

ការបោះឆ្នោតស្ទង់មតិ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន នៅក្នុងវគ្គដំបូង ហើយលទ្ធផលបង្ហាញថា លោក Macron និង លោក​ស្រី Ms Le Pen ជាបេក្ខលេចធ្លោហើយនឹងត្រូវប្រកួតបេក្ខជនទាំងពីរនៅជុំទី២ នៅថ្ងៃទី៧ខែឧសភាម្តងទៀត។​

តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនានាឲ្យដឹងថា នៅក្នុងទីក្រុង Rennes មានយុវជនចូលរួមតវ៉ាប្រមាណ​៩៥០នាក់ទៅ ១៥០០នាក់ ដែលប្រមូលផ្តុំនៅកណ្តាលទីក្រុង។​

បន្ទាប់ពីការប្រមូលផ្តុំតវ៉ាដោយសន្តិវិធីនោះ មានយុវជនប្រមាណ៥០នាក់មាន ចូលកាន់កាប់ស្ថានីយ៍រថភ្លើង  ប៉ុន្តែត្រូវបាននគរបាលបង្ក្រាបកុប្បកម្មប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែក  ដើម្បីទប់ស្កាត់សកម្មភាពយុវជន និង ដើម្បី​ថែរក្សាសណ្តាប់ធ្នាប់។ ក្រោយមកចលនារបស់យុវជននៅតែបន្តតវ៉ា ហើយនគរបាលបានប្រើប្រាស់ឧត្ថម្ភាចក្រដើម្បីតាមដានឃ្លាំមើលហ្វូងមនុស្សទាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ