សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស ៣៦នាក់​ករណី​ជួញ​ដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​

ជន​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ដល់​ទៅ ៣៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​តាម​ខេត្ត​ចំនួន ៥។ នេះ​ដោយ​ផ្អែក​តាម​របាយការណ៍​នគរបាល​ជាតិ។

របាយការណ៍​ដដែល ដែល​បាន​ផ្សាយ​លើ​វេបសាយ​នគរបាល​ជាតិ បាន​បង្ហាញ​ថា បទ​ល្មើស​គ្រឿង​ញៀន ១៧​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​​រាជ​ធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ កំពត កំពង់ឆ្នាំង និង​សៀមរាប ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ដល់​ទៅ ៣៦​នាក់ ត្រឹម​តែ​ថ្ងៃ​ទី​២៦ ខែ​ឧសភា។

របាយការណ៍​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​​ដល់​ទៅ ៧៧៣៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន ៣៤៣៥​ករណី នៅ​ទូទាំង​ប្រទេស នៅ​ចន្លោះ​ថ្ងៃ​ទី​០១ ខែ​មករា ដល់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ