មេដឹកនាំ​កូរ៉េ​ខាង​ជើង​ដឹកនាំ​ការ​សាក​ល្បង​អាវុធ​ប្រឆាំង​យន្តហោះ​ចម្បាំង

មេដឹក​នាំ​កូរ៉េខាង​ជើត​(រូបភាពពីទីភ្នាក់ងារ​ Reuters)

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង​បាន​រាយការណ៍​នៅ​ថ្ងៃ​នេះ​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាន​ត្រួត​ពិនិត្យ​មើល​ការ​​សាក​ល្បង​ប្រព័ន្ធ​ថ្មី​ប្រឆាំង​នឹង​យន្តហោះ​ចម្បាំង និង​បាន​បញ្ជា​ឲ្យ​ផលិត​វា​ឲ្យ​បាន​ច្រើន​ និង​ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters ផ្សាយ​បន្ត​ថា សកម្មភាព​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​បាលីស្ទីក ដែល​រំលោភ​ទៅ​នឹង​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ KCNA មិន​បាន​បញ្ជាក់​ឲ្យ​បាន​ជាក់​លាក់​ពី​ប្រភេទ​អាវុធ​នោះ​ទេ ឬ​ក៏​ពេល​វេលា​ជាក់​លាក់​នៃ​ការ​សាក​ល្បង​អាវុធ​នោះ​ដែរ ប៉ុន្តែ បាន​ផ្សាយ​ថា ការ​សាក​ល្បង​នោះ​រៀបចំ​ឡើង​ដោយ​សាលា​វិទ្យាសាស្ត្រ​ការពារ​ជាតិ ជា​ទីភ្នាក់ងារ​ជាប់​ក្នុង​បញ្ជី​ខ្មៅ ដែល​ត្រូវ​បាន​គេ​ជឿ​ថា កំពុង​ផលិត​គ្រាប់​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ។

កូរ៉េ​ខាង​ជើង​បាន​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​សព្វាវុធ​យ៉ាង​ធំ​ធេង ចាប់​តាំង​ពី​ដើម​ឆ្នាំ​មុន ក្នុង​នោះ​មាន​ទាំង​មីស៊ីល​ចម្ងាយ​ឆ្ងាយ ដែល​អាច​វាយ​ប្រហារ​ដល់​ទឹក​ដី​អាមេរិក ហើយ​ថ្មីៗ​នេះ បាន​សាក​ល្បង​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប ដែល​បង្ហាញ​ពី​ការ​រីក​ចម្រើន​ខាង​បច្ចេកទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ