រដ្ឋាភិបាលផ្ទេរសិទ្ធិឲ្យអាជ្ញាធរមូលដ្ឋានជាអ្នកចុះបញ្ជីដីធ្លី

រដ្ឋាភិបាលប្រកាសផ្ទេរសិទ្ធិដល់អាជ្ញាធរមូលដ្ឋានជាអ្នកទទួលខុសត្រូវក្នុងការចុះបញ្ជីដីធ្លីដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានចេញសេចក្ដីប្រកាសអន្តរក្រសួងថ្មីចុះថ្ងៃទី១៥ ខែមិថុនា ដែលវីអូឌីទើបតែទទួលបានស្ដីពីការកែសម្រួលប្រការ៩នៃប្រកាសអន្តរក្រសួងលើតួនាទីនិងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ-សង្កាត់ក្នុងការចុះបញ្ជីដីធ្លី។

តាមប្រការ៩ថ្មីនៃប្រកាសអន្តរក្រសួងបញ្ជាក់ថាមេឃុំ-ចៅសង្កាត់ជាអ្នកបញ្ជាក់លើលិខិតសញ្ញាផ្សេងៗដូចជាលិខិតលក់ផ្ដាច់ លិខិតអំណោយផ្ដាច់ កិច្ចសន្យាបញ្ចាំ ដាក់ធានា និងលិខិតផ្សេងៗទៀត ហើយក៏ត្រូវទទួលខុសត្រូវលើអត្តសញ្ញាណអចលនវត្ថុដែលជាកម្មវត្ថុនៃលិខិតកិច្ចសន្យានិងអត្តសញ្ញាណគូភាគីនៃកិច្ចសន្យាផងដែរ។

កាលពីមុនរាល់ការចុះបញ្ជីដីធ្លីគឺជាតួនាទីរបស់ជំនាញសុរិយោដីដែលស្ថិតក្រោមក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ