ថៃនឹងស៊ើបអង្កេតករណីឆ្លងវីរុសហ្ស៊ីកាទៅលើទារក

រដ្ឋមន្ត្រីសុខាភិបាលថៃបានថ្លែងថារដ្ឋាភិបាលនឹងស៊ើបអង្កេតករណីសង្ស័យថាទារក៣នាក់និងទារកក្នុងផ្ទៃម្នាក់ ឆ្លងវីរុសហ្ស៊ីកា។ នេះដោយយោងតាមការផ្សាយរបស់ Asia Correspondent។

បើតាម Asia Correspondent ប្រសិនបើរកអាជ្ញាធរសុខាភិបាលថៃរកឃើញការឆ្លងវីរុសនេះទៅលើទារកនោះ នោះវានឹងក្លាយជាករណីឆ្លងលើកដំបូងដែលកើតឡើងនៅតំបន់អាស៊ីអាគ្នេយ៍។

Asia Correspondent បានដកស្រង់សម្ដីរដ្ឋមន្ត្រីសុខាភិបាលថៃ លោក ពីយ៉ាសាខន សាកុនសត្យាដន ដែលបានថ្លែងថា ការស៊ើបអង្កេតនឹងត្រូវធ្វើឡើងដោយហ្មត់ចត់ ដោយសារតែករណីទាំងនោះគឺជាបញ្ហារសើប។

ការឆ្លងវីរុសហ្ស៊ីកាអាចបង្កផលវិភាគធ្ងន់ធ្ងរដល់ស្ត្រីមានផ្ទៃពោះនិងទារកក្នុងផ្ទៃរបស់ពួកគេ។ ប្រសិនបើឆ្លងវីរុសនេះ វាអាចបង្កឲ្យទារកកើតមកខុសប្រក្រតីនិងមានការវិវត្តខួរក្បាលមិនពេញលក្ខណៈ។ ទារកដែលឆ្លងវីរុសនេះ ច្រើនតែកើតមកមានក្បាលតូចខុសពីធម្មតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ