ចៅហ្វាយក្រុងនិងអង្គរក្ស៩នាក់នៅហ្វីលីពីន​រងការបាញ់សម្លាប់

លោក ឌូទើតេ ប្រធានាធិបតី ហ្វីលីពីន

ចៅហ្វាយក្រុងម្នាក់នៅហ្វីលីពីន ដែលរងការចោទថា ជាប់ពាក់ព័ន្ធការជួញដូរ គ្រឿងញៀន និង អង្ករក្ស៩នាក់រងការបាញ់សម្លាប់ នៅថ្ងៃសុក្រនេះ គឺក្រោយពេលប៉ុន្មាន ម៉ោងដែលប្រធានាធិបតីឌូទើតេព្រមានបង្ក្រាប។

លោក Samsudin Dimaukom ចៅហ្វាយក្រុង Saudi Ampatuan នៅភាគខាង ត្បូងនៃប្រទេស ជាបុគ្គលម្នាក់ក្នុងចំណោមមន្ត្រីរដ្ឋាភិបាលជាង១៥០នាក់ផ្សេងទៀត ដែលត្រូវបានបាញ់ សម្លាប់ដោយនគរបាល ក្រោមការបញ្ជារបស់ប្រធានាធិបតីរ៉ូឌ្រី ហ្គោឌូទើ តេ ដោយចោទថា ពាក់ព័ន្ធការជួញដូរគ្រឿងញៀន។នេះ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានAFP។

នៅហ្វីលីពីនរយៈពេល៤ខែនៃការដឹកនាំរបស់លោក ឌូទើតេ បានសម្លាប់មនុស្ស អស់ជាង ៣៨០០នាក់។ ការសម្លាប់មនុស្សនេះ រងការរិះគន់ពីសហរដ្ឋអាមេរិក អង្គការសហ ប្រជាជាតិ និង ក្រុមការពារសិទ្ធិមនុស្សអន្តរជាតិ ដែលចោទថា នគរបាលហ្វីលីពីនបានបាញ់ សម្លាប់មនុស្សគ្រាន់តែសង្ស័យថា ពាក់ព័ន្ធគ្រឿងញៀន។

អ្នកនាំពាក្យនគរបាលលោក Superintendent Romeo Galgo បានថ្លែងថា  ចៅហ្វាយ ក្រុងរូបនេះ និង អង្គរក្សបានបើកការបាញ់ប្រហារនៅពេល ដែលសមត្ថកិច្ចព្យាយាម ឃាត់រថយន្តរបស់ពួកគេនៅច្រកព្រំដែន ដែលសង្ស័យថា មានដឹកជញ្ជូន គ្រឿងញៀន ខុសច្បាប់។ ប្រែសម្រួល ដោយពៅ មេត្តា

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ