ពួកយោធាហ្វីលីពីនបានអះអាងថា ពួកគេបានបាញ់សម្លាប់ពួករដ្ឋឥស្លាមអស់១១នាក់ ជាក្រុមបះបោរផ្តាច់ខ្លួននៅភាគខាងត្បូង ក្នុងហេតុការបាញ់ប្រហារមួយកាលពីថ្ងៃអាទិត្យម្សិលមិញ។
ក្រុម Maute គឺជាក្រុមមួយដែលមានពួកឧទ្ទាមមួយក្រុមតូចដែលធ្វើឲ្យចលាចលនៅភាគខាងត្បូង ជាច្រើនឆ្នាំមកនេះ ហើយក្រុមនេះបានធ្វើសកម្មភាពចូលកាន់ផ្នែកខ្លះនៃទីក្រុង Lanao del Sur តាំងពីថ្ងៃសៅរ៍ ជាតំបន់មួយដែលគេបោះបង់ចោល។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អ្នកនាំពាក្យកងទ័ពម៉ារីនរបស់ហ្វីលីពីន Edgard Arevalo ក្នុងហេតុការណ៍បាញ់ប្រហារគ្នានោះ ទាហានហ្វីលីពីនចំនួន៤នាក់របួស ហើយគេមិនទាន់ផ្តល់ព័ត៌មានលម្អិតទេ គ្រាន់តែបញ្ជាក់ថា ក្រុមបះបោរ Maute បានប្រើប្រាស់ទង់សម្គាល់ក្រុមមានពណ៌ខ្មៅ ជាក្រុមរបស់ពួករដ្ឋឥស្លាម៕