ACU ចាត់វិធានការច្បាប់លើមន្ត្រីតុលាការខេត្តបន្ទាយមានជ័យ​ករណីទារប្រាក់ពីជនរងគ្រោះ​

ACU អង្គភាពប្រឆាំង​អំពើពុក​រលួយ។

អង្គភាពប្រឆំាងអំពើពុករលួយ (ACU) ចាត់វិធានការច្បាប់លើក្រឡាបញ្ជី​តុលាការខេត្តបន្ទាយមានជ័យ ដោយ​​ថា​បាន​គាប​សង្កត់​ទារប្រាក់ពីជនរងគ្រោះចន្លោះ ២ទៅ៤ម៉ឺន​ដុល្លារ ជាថ្នូរចេញសាលក្រមស្ថាពរ​​​ ធ្វើ​ឲ្យប៉ះ​ពាល់​​ដល់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា​​។

នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពី​ថ្ងៃទី២៨មីនានេះ អង្គភាពប្រឆំាងអំពើពុក​រលួយ បានឲ្យដឹងថា អតីត​ក្រឡាបញ្ជីនៅតុលាការខេត្តកោះកុង-រាជធានីភ្នំពេញ និងបច្ចុប្បន្នធ្វើក្រឡាបញ្ជីនៅខេត្តបន្ទាយមាន​ជ័យ លោក ហង្ស សាមឿន បាន​យកអំណាច មុខ​ងាររបស់ខ្លួនទារប្រាក់ពីជនរងគ្រោះ២ឬ៤ម៉ឺនដុល្លារ បូកនឹងកាត់ដីមួយដុំ ឬទាមទាររថយន្តម៉ាស្តារមួយគ្រឿងជាដើម ដើម្បី​ជាថ្នូរ​ចេញ​លិខិត​បញ្ជាក់​សាល​ក្រមស្ថាពរ និងរូប​មន្តអនុវត្ត​ ដែលច្បាប់ហាម ធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យ​ភាពតុលាការ និងមុខ​មាត់រដ្ឋាភិបាល​។

សេចក្តីប្រកាសព័ត៌មានមានខ្លឹមសារ​ថា«អំពើរបស់បុគ្គល ហង្ស សាមឿន នេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រីសាធារណៈដទៃទៀត ព្រមទំាងធ្វើឲ្យប៉ះពាល់ដល់ជំនឿទុកចិត្តរបស់ប្រជាជន និងមហាជន លើការដឹកនាំរបស់រាជរដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ​»

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថាករណីក្រឡាបញ្ជីដែលទារប្រាក់ពីជនរងគ្រោះបែបនេះ ធ្វើ​ឲ្យសា​ធារណ​មតិ​ជាតិ អន្តរជាតិ វាយប្រហារលើស្ថាប័នតុលាការ រាជរដ្ឋាភិបាលកម្ពុជាផង​ដែរ។

យ៉ាងណាក៏ដោយ អង្គភាពប្រឆំាងអំពើពុក​រលួយ (ACU) បាន​កសាង​សំណុំ​រឿងលោក ហង្ស សាមឿន​​ បញ្ជូន​ទៅតុលាការឲ្យចាត់វិធានការច្បាប់ ដោយចោទប្រកាន់ពីបទ វិតិក្រម។

មាត្រា៥៩៣នៃ​​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​​បទល្មើសវិតិក្រមត្រូវ​ផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់​ពី ៤លានរៀល ទៅ១០លានរៀល​។

គួររំលឹកថាកាលពីសប្តាហ៍ អង្គភាពប្រឆាំអំពើពុករលួយ ក៏បានចាប់ខ្លួនមន្ត្រីនគរបាលស័ក្តិ៣ម្នាក់ ឈ្មោះ ហ៊ុយ ហឿន ធ្វើការ​នៅនា​យក​ដ្ឋា​​​​​ន​​ប្រ​ឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ដោយចោទថាបានបា​នប្រ​ព្រឹ​ត្ត​​​​​ប​ទល្មើសជាក់ស្តែ​ដើរប្រមូលលុយ​ពីក្រុមហ៊ុន​សហគ្រា​សនិង​បុគ្ក​​ល​ឯកជននានា ក្នុងរាជធានីភ្នំពេញ ប្រ​​មាណជា​១០០​កន្លែង​ គ្មាន​ច្បាប់​អនុញ្ញាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ