កម្មវិធីអន្តរជាតិមួយផ្តល់លុយឲ្យក្រុមហ៊ុនដែលបង្កើតការងារកាត់បន្ថយភាពក្រីក្រ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧​ ម៉ោង 10:36 AM | វិនិយោគ | 0 | 1247

កម្មវិធីគំនិតថ្មីៗសម្រាប់កាត់បន្ថយភាពក្រីក្រ ប្រកាសទទួលពាក្យពីក្រុមហ៊ុន​ឯកជននានា ក្នុងការស្នើសុំប្រាក់ ដើម្បីយកទៅបង្កើតគំនិតអាជីវកម្មថ្មីៗ ដែលអាចជួយកាត់បន្ថយភាពក្រីក្រ និង ដោះស្រាយបញ្ហាបរិស្ថាន។​

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីគំនិតថ្មីៗ សម្រាប់កាត់បន្ថយភាពក្រីក្រ បានឲ្យដឹងថា កម្មវិធីនេះនឹងផ្តល់ថវិកា២០០ ០០០ អឺរ៉ូ ឬ ស្មើនឹងជាង ២១០ ០០០ដុល្លារអាមេរិក ដើម្បីឲ្យក្រុមហ៊ុនយកទៅពង្រីកអាជីវកម្មជួយកាត់បន្ថយបញ្ហាប្រឈមដល់សហគ្រិនទាំងឡាយណាដែលមានគំនិតអាជីវកម្ម បំរើផលប្រយោជន៍ដល់ប្រជាជនដែលមានប្រាក់ចំណូលទាបទាំងនោះ។​​

កម្មវិធីគំនិតថ្មីៗសម្រាប់កាត់បន្ថយភាពក្រីក្រ ឧបត្ថម្ភថវិកាដោយ ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិប្រទេសស៊ុយអែត  គ្រប់គ្រងនិងអនុវត្តន៌ដោយអង្គការអភិវឌ្ឃន៍ហូឡង់​ អេស អិន វី ​(SNV) សហការជាមួយ BoP Innovation Center  និង Inclusive Business Sweden

កម្មវិធីនេះក៏នឹងផ្តល់ការប្រឹក្សា​ផ្នែកបច្ចេក​ទេស ​ដល់ការអនុវត្តន៍ផែនការអាជីវកម្មដែលបានជ្រើសរើស ដែលទាក់ទងនឹងវិស័យ កសិកម្ម អគ្គីសនី ទឹកស្អាត/អនាម័យ និងបច្ចេកវិជ្ជាពត័មានវិទ្យា ក្នុងប្រទេសកម្ពុជា អេត្យូពី យូហ្គាន់ដា និង ហ្សំបៀរ ។​

សម្រាប់ក្រុមហ៊ុន​ ដែលចាប់អារម្មណ៍អាចដាក់ពាក្យស្នើសុំពីថ្ងៃទី​២៤ខែមីនា ដល់ថ្ងៃទី២៧ខែកក្កដា ឆ្នាំ​២០១៧ ហើយ​អាចស្វែងរកពាក្យស្នើសុំតាមរយៈគេហទំព័រ www.innovationsagainstpoverty.org

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required