ចិនប្តេជ្ញាមិនអនុញ្ញាត​ឲ្យមាន​សង្គ្រាម​នៅឧបទ្វីប​កូរ៉េទេ

ប្រធានាធិបតីចិន​លោក ស៊ី ជីនពីង (រូបភាពពី Telegraph)

ទីក្រុងប៉េកាំងប្រកាសថា ខ្លួននឹងព្យាយាមធ្វើយ៉ាងណាមិនអនុញ្ញាតឲ្យមានសង្រ្គាមឬចលាចលណាមួយផ្ទុះឡើងបំបែកឧបទ្វីបកូរ៉េនោះទេព្រោះថាវាមិនបាននាំមកនូវផលប្រយោជន៍អ្វីនោះទេ។

នេះជាការថ្លែងរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង  ប្រាប់ទៅកាន់រដ្ឋមន្ត្រីការបរទេសនៅអាស៊ីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមសារព័ត៌មាន The telegraph។

បច្ចុប្បន្នកូរ៉េខាងជើងកំពុងធ្វើការវិវត្តកម្មវិធីអាវុធនុយក្លេអ៊ែរបស់ខ្លួនដែលជាការរឹងទទឹងទៅនឹងការស្នើឡើងនៃដំណោះស្រាយរបស់អង្គការសហប្រជាជាតិដែលនេះ ចិនលើកឡើងថាជាផ្នែកមួយដែលបង្កភាពតានតឹងនៅក្នុងតំបន់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលើសកម្មភាពអន្តរជាតិនិងទំនុកចិត្តក្នុងវិធានការកសាងអាស៊ី លោក ស៊ីបញ្ជាក់ថាក្នុងនាមជាប្រទេសជិតខាងរបស់ឧបទ្វីបកូរ៉េ គឺនឹងមិនអនុញ្ញាតឲ្យមានសង្គ្រាមឬចលាចលកើតឡើងទេ។ លោកថាស្ថានភាពនេះមិនបានផ្តល់ផលចំណេញដល់ក្រុមណាមួយនោះទេ។

កាលពីខែមករា កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែលើកទី៤របស់ខ្លួនតាមការការបាញ់បង្ហោះមីស៊ីលដែលអាចនាំក្បាលគ្រាប់ទៅបាន។

មានការអះអាងផ្សេងគ្នាថាកូរ៉េខាងជើងនឹងបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាថ្មីទៀតមុនការធ្វើសមាជដ៏កម្រមួយនៅថ្ងៃទី៦ខែឧសភា ដែលដឹកនាំដោយលោក គីម ជុងអ៊ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ