កម្ពុជាថាចាប់បានគ្រឿងញៀនជាង៤០គីឡូក្រាមពីជនជាតិវៀតណាម

សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនកម្ពុជា បានរកឃើញនិងចាប់បានជនជាតិវៀតណាមជិត២០នាក់ ពាក់ព័ន្ធគ្រឿងញៀនជាង៤០គីឡូក្រាម និងសម្ភារៈមួយចំនួនទៀត។

អគ្គស្នងការដ្ឋាននគរបាលជាតិបានចុះផ្សាយនៅថ្ងៃទី២៩សីហានេះថា​ របាយការណ៍​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនពាក់ព័ន្ធនឹងជនជាតិវៀតណាមក្នុងរយៈពេល១ឆ្នាំ ​សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនជន​ជាតិវៀតណាម១៧នាក់ និងវត្ថុតាងគ្រឿងញៀនចំនួន៤៣,៥​គីឡូក្រាម​ និងសម្ភារៈមួយចំនួនទៀត​ក្នុងការបង្ក្រាប​ករណីជួញដូរគ្រឿងញៀន​ខុសច្បាប់ធំ៨ករណី​។

​​ចំណែករបាយការណ៍យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១​ រយៈពេល៦ខែដំបូង​ឆ្នាំ២០១៧ ​អាជ្ញាធរជាតិ​បានបង្ក្រាបក្រុមមុខសញ្ញាចែកចាយគ្រឿងញៀន​បានជាង​៤ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យបានជាង១ម៉ឺននាក់នៅទូទាំងប្រទេស៕

ហូរ តុងហាន់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ