រដ្ឋាភិបាលញូហ្សេឡែនថានឹងបន្តឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា

ដោយ VOD Admin​​ | ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 4:28 PM | បោះឆ្នោត | 0 | 2643 ឯកអគ្គរាជទូតប្រទេសញូហ្សេឡែន លោក បែន ឃីង និងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (FB: លោក កឹម សុខា)

ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) បានឲ្យដឹងថា រដ្ឋាភិបាលញូហ្សេឡែន នៅតែបន្ដឃ្លាំមើលដំណើរការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំក្រោយ។

ឯកអគ្គរាជទូតប្រទេសញូហ្សេឡែន ប្រចាំនៅប្រទេសចំនួនបី មានកម្ពុជា ថៃ និងឡាវ លោក បែន ឃីង លើកឡើងថា រដ្ឋាភិបាលញូហ្សេឡែននឹងយកចិត្តទុកដាក់ខ្ពស់ ចំពោះដំណើរការឃ្លាំមើលស្ថានការណ៍នយោបាយ និងការបោះឆ្នោតនៅកម្ពុជា។​ នេះបើតាមការអះអាងលើហ្វេសប៊ុករបស់លោក កឹម សុខា នៅថ្ងៃទី២៩ខែសីហានេះ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងារមួយចំនួន នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញ។

ការអះអាងនេះ ហាក់ធ្វើឡើងបន្ទាប់ពីមជ្ឈដ្ឋានជាតិ អង្គការអន្ដរជាតិ និងគណបក្សប្រឆាំង បានរិះគន់រដ្ឋាភិបាលកម្ពុជា ដែលបានបិទអង្គការមនុស្សធម៌អាមេរិមួយ​និងការហាមឃាត់លើបណ្ដាញសារព័ត៌មានមួយចំនួន ពេលថ្មីៗនេះថា ជាការគាបសង្កត់ផ្នែកនយោបាយមួយ​ មុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨ខាងមុខនេះ៕

ម៉ាប់ ស៊ុយ Mabsuy168@gmail.com

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required