រាជ​វាំង​ថៃ​បើក​ឲ្យ​មហាជន​ចូល​ថ្វាយ​បង្គំ​សព​ក្សត្រ​ ភូមិបុល អាដុលយ៉ាតេជ

ប្រជាជនថៃក្នុងសម្លៀកបំពាក់ខ្មៅ​កាន់ទុក្ខ(រូបភាពពីបណ្តាញព័ត៌មានបាងកកប៉ុស្តិ៍)

ពលរដ្ឋថៃចំនួន ១ម៉ឺននាក់ នឹងត្រូវបានអនុញ្ញាតឲ្យចូលថ្វាយបង្គំសពព្រះមហាក្សត្រថៃ ភូមិបុល អាដុលយ៉ាតេជ នៅអាសនៈដម្កល់សពនៅប្រាសាទតុសិត នៅរៀងរាល់ថ្ងៃ។ នេះដោយយោងតាមសេចក្ដីប្រកាសរបស់រាជវាំងថៃ ដែលត្រូវបានកាសែតបាងកក ប៉ុស្តិ៍ដកស្រង់យកមកចុះផ្សាយ។20161029-vod-udom-g-huge-crowds-of-mourners-stream-into-grand-palace

ស្ដេច ភូមិបុល អាដុលយ៉ាតេជ បានសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលាកន្លងមកនេះ ដែលជំរុញឲ្យពលរដ្ឋថៃរាប់ម៉ឺននាក់ ប្រមូលម្ដុំគ្នាកាន់ទុក្ខនៅមុខរាជវាំងថៃ។

ប៉ុន្តែ កាសែតបាងកក ប៉ុស្តិ៍ បានផ្សាយថា នេះជាលើកដំបូងហើយ ដែលមហាជន ត្រូវបានបើកឲ្យចូលថ្វាយបង្គំសពក្សត្រ ភូមិបុល នៅក្នុងមហាប្រាសាទតុសិត ចាប់តាំងពីការសោយទិវង្គតរបស់ក្សត្រអង្គនេះ។

កាសែតថៃមួយនេះ បន្តថា ប្រជាជនថៃរាប់ម៉ឺននាក់ ស្ថិតក្នុងសម្លៀកបំពាក់ខ្មៅ នៅតែបន្តបោះជំរុំនៅជុំវិញបរិវេណរាជវាំងថៃ ដើម្បីបង្ហាញមរណទុក្ខចំពោះក្សត្រ ភូមិបុល ដែលជានិមិត្តរូបនៃឯកភាពជាតិថៃ នៅក្នុងរយៈពេល ៧០ឆ្នាំចុងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ