ជនជាតិចិន ៦១​នាក់ត្រូវ​បាន​បណ្ដេញ​ចេញពីកម្ពុជា​ក្រោយ​ឃាត់​ខ្លួន

អាជ្ញាធរកម្ពុជាបានឲ្យដឹងថា ជនជាតិចិនចំនួន ៦១​នាក់ទៀតត្រូវបានឃាត់ខ្លួន និងបណ្ដេញចេញពីកម្ពុជា ដោយសារពាក់ព័ន្ធនឹងករណីឆរបោក គំរាមកំហែង ជម្រិតទាប្រាក់តាមអ៊ីនធើណែត។

អគ្គស្នងការនគរបាលជាតិ បានឲ្យនៅ​គេហទំព័ររបស់ខ្លួនថា កាល​ពី​ព្រឹកថ្ងៃទី​២៨ ខែ តុលានេះជនជាតិចិន ៦១ នាក់ទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជាតាមរយៈយន្តហោះពិសេសមួយគ្រឿងរបស់សន្តិសុខជាតិនៃ​សាធារណៈ​រដ្ឋប្រជាមានិតចិនមកទទួល។

អគ្គស្នងការនគរបាលជាតិបានបន្តឲ្យដឹងថា ជនជាតិចិនទាំងនោះត្រូវបានបង្ក្រាប និង​ឃាត់ខ្លួននៅ​ចន្លោះ​ថ្ងៃទី១៧-២១ ខែតុលា នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដោយជាប់ពាក់ព័ន្ធករណីឆរបោក គំរាម​កំហែង ជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកទេសវិទ្យា(VOIP)។

អគ្គស្នងការនគរបាលជាតិបានបន្តថា ចាប់ពីឆ្នាំ២០១៤មក អគ្គនាយដ្ឋានអន្តោប្រវេសន៍បានបង្ក្រាបករណីឆរបោក គំរាមកំហែង ជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា(VOIP) ១៥លើក ឃាត់ជនសង្ស័យជាជនបរទេសបាន ១១៨៧ នាក់ ក្នុង​នោះ​មាន​ស្រី ២៤២នាក់។

យ៉ាងណាចាប់ពីដើមឆ្នាំ​២០១៧ រហូតដល់ខែតុលានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បង្ក្រាបករណីឆរបោក គំរាម កំហែង ជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា (VOIP) បាន ៥លើក ដោយឃាត់ជនសង្ស័យជាជនជាតិចិន​បាន ៤០៧ ក្នុងនោះស្រី ៧៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ