មេដឹកនាំ​ហ្វីលីពីន​ថា អាមេរិក​មិន​គួរ​ប្រលែង​លេង​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ​(រូបភាពពី​ Reuters)

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ជំរុញ​ទៅ​អាមេរិក​ឲ្យ​បង្ហាញ​ភាព​អត់​ធ្មត់ ក្រោយ​ពី​ការ​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​ជា​ថ្មី​ម្ដង​ទៀត​របស់​កូរ៉េ​ខាង​ជើង និង​ជំរុញ​កុំ​ឲ្យ​ប្រលែង​លេង​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន ដែល​ចង់​បញ្ចប់​ពិភព​លោក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។

មេដឹកនាំ​មាត់​ដាច​រូប​នេះ បាន​និយាយ​ថា តំបន់​អាស៊ី​អាគ្នេយ៍ មាន​ក្ដី​បារម្ភ​ខ្លាំង​ចំពោះ​ភាព​តាន​តឹង​រវាង​អាមេរិក និង​កូរ៉េ​ខាង​ជើង ហើយ​លោក​ថា ការ​ដើរ​ខុស​មួយ​ជំហ៊ាន នឹង​ក្លាយ​ទៅ​ជា​មហន្តរាយ ហើយ​តំបន់​អាស៊ី​នឹង​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ​មុន​គេ​នៅ​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ។

លោក ឌូទើតេ បន្ថែម​ថា អាមេរិក ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ចិន កំពុង​តែ​ឈ្លោះ​គ្នា​ជាមួយ​បុរស​ម្នាក់ ដែល​រីក​រាយ​នឹង​ការ​បាញ់​គ្រាប់​មីស៊ីល។

លោក ឌូទើតេ បច្ចុប្បន្ន​នេះ គឺ​ជា​ប្រធាន​ប្ដូរ​វេន​​របស់​អាស៊ាន ហើយ​ត្រូវ​ជជែក​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិល​មិញ​នេះ។ លោក​និយាយ​ថា លោក​នឹង​ជំរុញ​លោក ត្រាំ មិន​ឲ្យ​ប្រឈម​មុខ​ជាមួយ​លោក គីម ជុងអ៊ុន នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ