លោក យឹម សុវណ្ណ ធានាបង្រៀនមេឃុំគ្រប់បក្សឲ្យចេះគ្រប់គ្រងលុយកន្លះលានដុល្លារ

មន្ត្រីជាន់ខ្ពស់និង​ជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ

មន្ត្រីជាន់ខ្ពស់និង​ជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ អះអាងថា លោក​អាចបង្រៀនមេឃុំមកពីគ្រប់គណបក្សនយោបាយ ឲ្យចេះគ្រប់គ្រងលុយចំនួន​៥០ម៉ឺនដុល្លារ ក្នុងការអភិវឌ្ឍមូលដ្ឋាន ជាលុយផ្តល់ពីថ្នាក់ជាតិ​ប្រចាំឆ្នាំ។​

លោក យឹម សុវណ្ណ សរសេរនៅលើហ្វេសប៊ុករបស់លោក កាលពីម្សិលមិញថា លោករៀនអនុបណ្ឌិតមកពីជប៉ុនធានា ក្នុងការបណ្តុះបណ្តាលឲ្យមេឃុំនិងចៅសង្កាត់គ្រប់គណបក្សនយោបាយ​ អាចមានសមត្ថភាពគ្រប់គ្រងលុយចំនួន​កន្លះលានដុល្លារក្នុង១ឆ្នាំបាន។​ លោក​សរសេរថា៖ «បើអស់លោកបណ្ឌិតទាំងអស់នោះ អះអាងថាធ្វើមិនបាន ខ្ញុំ យឹម សុវណ្ណ អនុបណិ្ឌតដែលបានសិក្សានៅប្រទេសជប៉ុន ធានាថានឹងបណ្តុះបណ្តាលមេឃុំ និងចៅសង្កាត់ មកពីគ្រប់គណបក្សនយោបាយ អោយមានសមត្ថភាព គ្រប់គ្រងលុយ កន្លះលានដុល្លារក្នុងមួយឆ្នាំ អោយទាល់តែបាន។ បើ២៥ឆ្នាំហើយ នៅតែអះអាងថាធ្វើប៉ុណ្ណឹងមិនបានបងប្អូនគ្មាន ហេតុផលអី ដែលត្រូវបោះឆ្នោតអោយម្តងទៀតទេ»។

លោក យឹម សុវណ្ណ លើកឡើងបែបនេះ បន្ទាប់មន្ត្រីនៅរាជបណ្ឌិតសភាកម្ពុជាមួយក្រុម​ ភាគច្រើនជាបណ្ឌិត រួមទាំងលោកបណ្ឌិត សុខ ទូច ផង អះអាងថា គោលនយោបាយ​លុយកន្លះលានដុល្លាររបស់គណបក្សសង្គ្រោះជាតិមិនទាន់អាចអនុវត្តន៍បានទេ ព្រោះមេឃុំចៅសង្កាត់មួយចំនួនសមត្ថភាពនៅទាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ