ស្ថានទូតអាមេរិកស្វាគមន៍ការដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក

(Courtesy of U.S. Embassy)

ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រទី៣០មិថុនានេះ សម្តែងការ​ស្វាគមន៍​​​ចំពោះការដោះលែងឲ្យ​នៅក្រៅឃុំ​​នៃអ្នកការពារសិទ្ធិ​មនុស្ស​អាដហុក​និងមន្ត្រីគ.ជ.ប។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ ស្ថានទូតសហរដ្ឋអាមេរិក ឲ្យដឹងថា​ ការសម្រេច​ចិត្ត​​តាមផ្លូវច្បាប់នេះ នឹងកាត់បន្ថយ​​បន្ទុកដែលមាននៅលើចុងចោទ​និងគ្រួសាររបស់គេ ក្នុងពេល​ដែលគេប្រឈមដោះស្រាយចំពោះបណ្តឹងចោទប្រកាន់នេះ។

មន្ត្រី​ការ​ពារ​សិទ្ធិ​មនុស្ស និង​អគ្គលេខា​ធិការ​រងគ.ជ.ប ​ត្រូវបា​ន​ដោះ​លែង​កាលពី​ថ្ងៃទី២៩មិថុនាម្សិលមិញ នៅម៉ោងប្រមាណ​៧យប់ ហើយក្រោយការដោះលែង ពួកគេបាន​បញ្ចេញ​មតិ​យោបល់​ខុស​គ្នា​ និង​​ថា​ស្ទើ​រតែ​មិន​ជឿ​រ​អំពីការ​ដោះ​លែង​នេះ។

មន្ត្រីការពារសិទ្ធិមនុស្សទាំង៥រូបនោះ ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីចុងខែមេសាឆ្នាំ២០១៦ ខណៈស្ថានការណ៍នយោបាយកំពុងឡើងកម្តៅ។ មន្ត្រីការពារសិទ្ធិ​មនុស្ស​អង្គការ​អាដហុក​​៤រូប គឺ ​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី រួមទាំងមន្ដ្រី​គ.ជ.ប ម្នាក់ទៀត លោក នី ចរិយា ត្រូវបាន​ឃុំ​ខ្លួន​បណ្តោះអាសន្នរហូតមក​ដល់​ថ្ងៃដោះលែងឲ្យនៅក្រៅឃុំនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ