ស្រីលង្កាលក់កំពង់ផែឲ្យក្រុមហ៊ុនចិន​​​​​​​ដើម្បីដោះបំណុលជំពាក់ចិន

ប្រទេស​ស្រីលង្កា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​ផ្ទេរ​កំពង់ផែ Hambantota នៅ​ភាគ​ខាង​ត្បូង​ប្រទេស ទៅ​ឲ្យ​ចិន ដោយ​មិន​ខ្វល់​ទៅ​នឹង​ការ​ជំទាស់​ពី​ក្រុម​បក្ស​ប្រឆាំង​ ដែល​ទាមទារ​ឲ្យ​នាំ​យក​បញ្ហា​នេះទៅ​ជជែក​គ្នា​ក្នុង​សភា​នោះ​ឡើយ។

កំពង់ផែ Hambantota ដែល​មាន​តម្លៃ ១.១​ពាន់​លាន​ដុល្លារ​នោះ ត្រូវ​បាន​ពន្យា​ពេល​សាង​សង់​ជា​យូរ​មក​ហើយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ឲ្យ​ដឹង​ទៀត​ថា កិច្ច​ព្រម​ព្រៀង​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ក្រុមហ៊ុន​រដ្ឋ​​ចំនួន​ពីរ មាន​អាជ្ញាធរ​កំពង់ផែ​ស្រីលង្កា និង​ក្រុមហ៊ុន​ចិន China Merchants Port Holdings ដើម្បី​ដោះ​ស្រាយ​​ប្រតិបត្តិការ​ពាណិជ្ជកម្ម​នៅ​កំពង់ផែ​នេះ ដែល​ត្រូវ​បាន​សាង​សង់ និង​ផ្ទេរ​ឲ្យ​ចិន​កាន់​កាប់​រយៈ​ពេល ៩៩​ឆ្នាំ។

នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ ក្រុមហ៊ុន​ចិន​នឹង​កាន់​កាប់​ភាគហ៊ុន ៧០​ភាគរយ រួម​គ្នា​ជាមួយ​អាជ្ញាធរ​កំពង់ផែ​ស្រីលង្កា ដើម្បី​គ្រប់​គ្រង​កំពង់ផែ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បង្វែរ​កម្ចី ៦​ពាន់​លាន​ដុល្លារ​ដែល​ស្រីលង្កា​ជំពាក់​ចិន ទៅ​ជា​ការ​វិនិយោគ​ទៅ​វិញ។

នាយករដ្ឋ​មន្ត្រី​ស្រី​លង្កា លោក មហិន្ទ្រា សាម៉ារ៉ាសិង្ហ បាន​ប្រាប់​មហា​ជន​នៅ​កំពង់ផែ​កូឡុំបូ​ថា លោក​អរគុណ​ដល់​ចិន ដែល​បាន​រៀបចំ​ឲ្យ​មាន​ការ​វិនិយោគ​បែប​នេះ ដើម្បី​ជួយ​សង្គ្រោះ​ប្រទេស​ពី​អន្ទាក់​បំណុល។

លោក​បន្ត​ថា ក្រុមហ៊ុន​ចិន​នឹង​វិនិយោគ​ទឹក​ប្រាក់ ៦០០​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​កំពង់ផែ Hambantota មាន​ដំណើរការ ខណៈ​ដែល​ទឹក​ប្រាក់ ១.១២​ពាន់​លាន​ដុល្លារ​ដែល​បាន​មក​ពី​កិច្ច​ព្រម​ព្រៀង​នេះ នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ដោះ​បំណុល​ប្រទេស​ចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ