យន្តហោះទម្លាក់គ្រាប់បែកបរមាណូហោះលើឧបទ្វីបកូរ៉េក្រោយកូរ៉េខាងជើងតេស្តមីស៊ីល

យន្កហោះទម្លាក់​គ្រាប់ B-1B របស់​កង​ទ័ពអាកាស​អាមេរិក បាន​ហោះហើរ​រំលង​លើ​ឧបទ្វីប​កូរ៉េ​នៅ​ថ្ងៃ​នេះ ជា​សញ្ញា​បង្ហាញ​នូវ​ប្រតិកម្ម​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​សាក​ល្បង​គ្រាប់​មីស៊ីល​នា​ពេល​ថ្មីៗ​នេះ​របស់​កូរ៉េ​ខាង​ជើង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដីសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​កង​ទ័ព​អាកាស​អាមេរិក នៅ​ថ្ងៃ​នេះ។

កូរ៉េ​ខាង​ជើង បាន​និយាយ​ថា ខ្លួន​បាន​ធ្វើ​តេស្ត​សាក​ល្បង​ដោយ​ជោគជ័យ​នូវ​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​មួយ​ទៀត កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ ដែល​បង្ហាញ​ថា គ្រាប់​មីស៊ីល​នោះ​មាន​សមត្ថភាព​អាច​វាយ​ប្រហារ​ដល់​ទឹក​ដី​អាមេរិក ដោយ​ជំរុញ​ឲ្យ​មាន​ការ​ព្រមាន​ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ បាន​លើក​ឡើង​ថា យន្តហោះ​ទម្លាក់​គ្រាប់​បែក B-1B ដែល​បាន​ហោះ​ហើរ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នោះ គឺ​ជា​ការ​ឆ្លើយ​តប​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​តេស្ត​សាក​ល្បង​គ្រាប់​មីស៊ីល​នោះ និង​ការ​បាញ់​គ្រាប់​មីស៊ីល​ហ្វានសុង ១៤ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ