គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាង១០០នាក់នៅក្នុងខែសីហានេះ​

ដោយ VOD Admin​​ | ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 11:11 AM | សន្ដិសុខ | 0 | 1404 គ្រោះថ្នាក់ចរាចរណ៍មួយកាលពីពេលកន្លងទៅក្នុងខេត្តបាត់ដំបង (រួបភាពហ្វេសប៊ុក)

មនុស្សជាង១០០នាក់បានស្លាប់ និងជិត៤០០នាក់ទៀតរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ២៩ថ្ងៃនៃខែសីហានេះ​។​

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានចុះផ្សាយនៅថ្ងៃទី២៩ ខែសីហាម្សិលមិញ​ថា គ្រោះថ្នាក់ចរាចរណ៍ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ មានចំនួន២៧១ករណី ធ្វើឲ្យមនុស្សស្លាប់ចំនួន១៣៤នាក់ និងមនុស្សចំនួន៣៨៧នាក់ទៀតរងរបួស ក្នុងនោះរបួសធ្ងន់មានចំនួន២៥២នាក់។

របាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថា គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​ជាង១៧០០​នាក់​កាល​ពី​ឆ្នាំ​​មុន និង​បណ្ដាល​ឲ្យ​មនុស្ស​ជាង៦៦០០​នាក់​ទៀត​បាន​រង​របួស។ មូលហេតុនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពី ការបើកបរហួសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលស្រវឹង និងមិនគោរពច្បាប់ចរាចរណ៍ជាដើម៕

ហូរ តុងហាន់

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required