សារសន្ទនាបង្ហាញថា លោក ហ៊ុន សែន និង ធី សុវណ្ណថា រួមគ្នាបំបែកបក្សប្រឆាំង

កញ្ញា ធី សុវណ្ណថា និងលោក ហ៊ុន ​សែន (ហ្វេសប៊ុក)

សារឆ្លងឆ្លើយដែលគេជឿថា ជាសាររបស់លោក ហ៊ុន សែន និង ធី សុវណ្ណថា ត្រូវបានគេផ្សព្វផ្សាយកាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីមានការបែកធ្លាយសារឆ្លងឆ្លើយរវាងអតីតអ្នករិះគន់រដ្ឋាភិបាលរូបនេះ ជាមួយកូនប្រុសនាយករដ្ឋមន្រ្តីដែលត្រូវបានបែកធ្លាយកាលពីថ្ងៃអាទិត្យ។

ក្នុងសារសន្ទនាតាមបណ្តាញទំនាក់ទំនងសង្គម ហៅថា Line ដែលផ្ញើមកកាន់អ៊ីម៉ែលរបស់អ្នកសារព័ត៌មាន VOD បានបង្ហាញថា ក្នុងការសន្ទនានោះ លោក ហ៊ុន សែន និង ធី សុវណ្ណ បានប្រើពាក្យថា “តានិងចៅ” ដោយបាននិយាយពីរឿងផ្ទាល់ខ្លួនមួយចំនួន ប៉ុន្តែភាគច្រើនផ្តោតសំខាន់លើយុទ្ធសាស្ត្របំបែកបំបាក់គណបក្សប្រឆាំង។

ក្នុងសារសន្ទនាជាច្រើនខែនោះ លោក ហ៊ុន សែន បានប្រាប់ឲ្យ ធី សុវណ្ណថា បើកលុយពីលោក ហូ សុធី ចំនួន២០០ ០០០ដុល្លារសម្រាប់ទិញសំភារៈ Facebook។

ចំណែកការសន្ទនាបន្តទៀត ធី សុវណ្ណថា បានសរសេរថា «បើ សម រង្ស៊ី កឹម សុខា មិនបែកគ្នា ក៏សង្រ្គោះជាតិត្រូវបែកជា២ដែរ»។ ពេលនោះឃើញសាររបស់លោក ហ៊ុន សែន ឆ្លើយថា «ប្រសិនបើជាចៅត្រូវការយកទុនទុកក្នុងឲ្យហើយ តានឹងបញ្ជូនបន្ថែម ៦០០ ០០០$ទៀត»។

ក្នុងការសន្ទនាក្រោយមក ធី សុវណ្ណថា បានប្រាប់ថា «ចៅបានទុក៥០ម៉ឺនរួចរាល់ហើយ ៣០ម៉ឺនដាក់ធនាគារ៣ និង២០ម៉ឺនដាក់ទូដែកទុកប្រើបន្ទាន់ រៀបចំកាំម៉ារ៉ាសុវត្ថិភាព ទ្វាសុវត្ថិភាព និងអង្គរក្សផ្ទាល់ខ្លួនរួចរាល់ហើយ»។

ជាការឆ្លើយតប លោក ហ៊ុន សែន សរសេរថា «ទុកចិត្តលើការរៀបចំរបស់ចៅ តើពួក[គេ]ដឹងថាប្រាក់នេះបានមកពីណាទេ?»។

ការសន្ទនាដោយឡែក លោក ហ៊ុន សែន បានប្រាប់ ធី សុវណ្ណថា ពីការជួយការពារសន្តិសុខជាសម្ងាត់ នៅពេល ធី សុវណ្ណថា មានបញ្ហាជាកូនស្រី លោក កឹម សុខា។

ធី សុវណ្ណថា បានសរសេរថា «ដើម្បីសុវត្តិភាព ចៅចង់ស្នើសុំតា២ចំណុច ១ ស្នើសុំកាំភ្លើង២ដើម ខ្លី១ដើម និងវែង១ដើម ។ ២ រាល់ពេលចៅធ្វើបេសកកម្មតាមខេត្ត ចៅស្នើសុំក្រុមអង្គរក្ស២នាក់ និងឡាន១គ្រឿង»។

លោក ហ៊ុន សែន បានឆ្លើយតបថា «តាជួយរឿងនេះ។ តានឹងរៀបចំឲ្យចៅដោយសម្ងាត់បំផុត»។ ជាមួយគ្នានោះ លោកក៏បានផ្តល់លេខទូរសព្ទ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សនាយករដ្ឋមន្រ្តីទៅឲ្យ ធី សុវណ្ណថា ទាក់ទងដើម្បីយកកាំភ្លើងទៀតផង។

ធី សុវណ្ណថា ក៏បានឆ្លើយតបថា «ចៅទទួលបានអាវុធនេះហើយ អាវុធនេះ ចៅនឹងប្រើប្រាស់ក្នុងករណីចាំបាច់បំផុត»។

ធី សុវណ្ណថា បានសរសេថា «អ៊ុំ ហៀង បានឲ្យចៅ៥០០$ញាុំគុយទាវ ញាុំមិនអស់ទេតាអើយ»។

ក្នុងពេលជាមួយគ្នានោះ ធី សុវណ្ណថា បានសរសេរថា លោក ហ៊ីង ប៊ុនហៀង ចង់អន្តរាគមន៍ទៅលោក ហង្ស ជួន ណារ៉ុន ឲ្យបានជាប់បាក់ឌុប ប៉ុន្តែលោក ហ៊ុន សែន ថាលោកបានប្រាប់លោក ហ៊ីង ប៊ុនហៀង កុំឲ្យលើកបញ្ហានេះ។

លោក ហ៊ុន សែន បានប្រាប់ ធី សុវណ្ណថា បើពេលលោកទៅបារាំងមានបាតុកម្មប្រឆាំងលោក នឹងមានបាតុកម្មប្រឆាំង កឹម សុខា និងពួកសង្រ្គោះជាតិនៅភ្នំពេញ។លោក ហ៊ុន សែន បានប្រាប់ ធី សុវណ្ណថា «ចៅកុំឲ្យយុវជនចៅចូលរួមការពារ កឹម សុខា ឲ្យសោះ»។ ក្នុងសារនោះ លោក ហ៊ុន សែន បញ្ជាឲ្យធ្វើបាតុកម្មដល់ផ្ទះ លោក កឹម សុខា និងមេដឹកនាំមួយចំនួន។

ធី សុវណ្ណថា បានឆ្លើយតបថា «ចឹងល្អណាស់តា បាតុករគួរតែទៅដល់ផ្ទះទាំង៣កន្លែង ដើម្បីឲ្យមហាជនស្គាល់ធំស្កឹមស្កៃរបស់ កឹម សុខា»។

លោក ហ៊ុន សែន តបវិញថា ការធ្វើបាតុកម្មនៅញូវយ៉ក គាត់យោគយល់ តែលើកនេះលោកថា «តាមិនអត់ឱនទេ កុំឲ្យវាព្រហើនពេក»។

លោក ហ៊ុន សែន បន្តថា «តាបានប្រាប់វាតាមរយៈ ម៉ៅ មុន្នីវណ្ណ ទៅ កឹម សុខា តាមរយៈ ដាំ សិដ្ឋ ទៅ សម រង្ស៊ី បើវាធ្វើ យើងធ្វើដូចគ្នា»។

ធី សុវណ្ណថា បានឆ្លើយតបថា «ត្រូវមានដុតកង់ឡាន និងគប់កញ្ចក់ផ្ទះគាត់ឲ្យខ្ទិច»។

លោក ហ៊ុន សែន ថាក្រុមសេនានាគនឹងចេញចល័តរហ័ស។

ធី សុវណ្ណថា ក៏បានរាយការណ៍ទៅ លោក ហ៊ុន សែន ពេលតំណាងរាស្ត្រគណបក្សប្រឆាំងពីរនាក់ត្រូវបានរងរបួស ដោយនាងស្នើឲ្យលោក ហ៊ុន សែន បន្ថែមកម្លាំងបាតុករឲ្យច្រើនបំផុត។

លោក ហ៊ុន សែន ប្រាប់ ធី សុវណ្ណថា ឲ្យជួយរកជនដៃដល់ដែលវាយតំណាងរាស្ត្រនោះផង។ ធី សុវណ្ណថា ក៏បានបង្ហាញរូបបុរស៣នាក់ដែលសមត្ថកិច្ចចាប់ខ្លួនពីបទវាយតំណាងរាស្ត្រនោះ។

ដោយឡែក យុទ្ធសាស្ត្រដាក់ ភរិយាលោក សម រង្ស៊ី ជាអនុប្រធានទី១នៃរដ្ឋសភាក៏បានលើកឡើងរវាង ធី សុវណ្ណថា និងលោក ហ៊ុន សែន ផងដែរ។ លោក ហ៊ុន សែន ថាទាល់តែប្រពន្ធលោក សម រង្ស៊ី បានគណបក្សប្រជាជនបោះឆ្នោតឲ្យជាប់។

លើសពីនេះទៀត ធី សុវណ្ណថា បានរាយការណ៍ពីបញ្ហាផ្ទៃក្នុងគណបក្សប្រឆាំងប្រាប់លោក ហ៊ុន សែន។ លោក ហ៊ុន សែន ឆ្លើយថា «រឿងនេះទុកឲ្យចៅចាត់ការ។ យកមួយវាយមួយឲ្យខ្សោយទាំងអស់គ្នា ដើម្បីចៅឈានទៅគ្រប់គ្រងបក្សនេះ»។

ករណីលោក សម រង្ស៊ី ក៏ត្រូវបានលោក ហ៊ុន សែន ប្រាប់ ធី សុវណ្ណថា មិនអាចលើកលែងបានទេ។ លោកសរសេរថា «បើគាត់ចូលគុក គាត់មិនអាចចេញមុនបោះឆ្នោត២០១៨បានទេ។ បាបកម្ម»។ លោក ហ៊ុន សែន បន្តថា «តាមពិត តាមិនចង់ឲ្យរឿងបែបនេះកើតឡើងក្នុងពេលតាគ្រប់គ្រងប្រទេសទេ តែរឿងច្រំដែលបែបនេះតាជួយលែងបានហើយ។ បើតាលើកលែងទោសឲ្យ ផ្ទៃក្នុងនិងអ្នកគាំទ្រ CPP បាត់បង់ជំនឿលើតា»។

អ្នកទាំងពីរបាននាំគ្នាទាយពីការចូលស្រុករបស់លោក សម រង្ស៊ី។ លោក ហ៊ុន សែន ទាយថា «អត់ចូលទេ» តែ ធី សុវណ្ណថា ទាយថា «ចូល»។

ធី សុវណ្ណថា បានផ្ញើលិខិតឆ្លងដែនមួយទៅលោក ហ៊ុន សែន ដោយថាជាលិខិតឆ្លងដែនរបស់លោក សម រង្ស៊ី ដែលបានប្តូរឈ្មោះ។ លោក ហ៊ុន សែន បានឆ្លើយតបថា លោកបានប្រាប់ទៅព្រលានយន្តហោះឲ្យចាប់បញ្ជួនទៅថៃវិញភ្លាមជាសម្ងាត់។

ធី សុវណ្ណថា បានផ្ញើព័ត៌មាន VOD ស្តីពីការស្ទង់មតិថា ៨៣%ចង់ឲ្យលោក សម រង្ស៊ី វិលចូលស្រុកតែលោក ហ៊ុន សែន បានសួរវិញថា «ក្រុម VOD ជាក្រុម ប៉ា ងួនទៀង ទេចៅ?»។ ធី សុវណ្ណ ឆ្លើយថា មិនច្បាស់ទេ។

ដោយឡែក ករណី លោក កឹម សុខា លោក ហ៊ុន សែន សរសេរថា «យើងមិនមានហេតុផលចាប់គាត់ដាក់គុកទេ»។ ប៉ុន្តែលោកបានប្រាប់ឲ្យ ធី សុវណ្ណថា ឲ្យធ្វើបាតុកម្មដូរមេបក្សប្រឆាំង ដោយថា «ធ្វើមុន២០១៨ល្អ។ ចៅរៀបចំកម្លាំងដូរមេបក្ស។ រង្ស៊ី តាទប់មិនឲ្យចូល ចៅចាត់ការ កឹម សុខា បាតុកម្មរាល់ថ្ងៃ បើដូរមេបក្សមិនបាន ត្រូវបក្សជា២។ តាធានាចិញ្ចឹមបាតុកម្មរបស់ក្រុមចៅ»។

ធី សុវណ្ណថា សរសេរថា ខ្លួនទទួលយកផែនការនេះ ដោយថានឹងធ្វើបាតុកម្មបិទស្នាក់បក្សប្រឆាំងនៅខែមករាឆ្នាំ២០១៨ ឲ្យរើសប្រធានបក្សថ្មី ហើយលោក ហ៊ុន សែន សន្យាថា «តាបំរ៉ុងហិរញ្ញវត្ថុបម្រើឲ្យការងារចៅ»។

ទាក់ទងការសន្ទនានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកទុកឲ្យអ្នកសារព័ត៌មានជាអ្នកវិនិច្ឆ័យថា ជាពិតឬមិនមែន ព្រោះថាលោកមិនមែនជាអ្នកនៅក្នុងរឿងនេះ។

ទោះជាយ៉ាងណា កាលពីបែកធ្លាយការសន្ទនារវាង

ធី សុវណ្ណថា បានឆ្លើយតបថា «ចឹងល្អណាស់តា បាតុករគួរតែទៅដល់ផ្ទះទាំង៣កន្លែង ដើម្បីឲ្យមហាជនស្គាល់វីឡាធំស្កឹមស្កៃរបស់ កឹម សុខា»។

ទោះជាយ៉ាងណា កាលពីបែកធ្លាយការសន្ទនារវាង ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត កាលពីថ្ងៃអាទិត្យ លោក សុខ ឥសាន ទទួលស្គាល់ថាជាការពិត ដោយថាបញ្ហានេះមកពីមានការដោះដូរទូរសព្ទ។

VOD នៅមិនទាន់អាចទាក់ទងសុំការឆ្លើយបំភ្លឺពី កញ្ញា ធី សុវណ្ណថា បាននៅទ្បើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ