រដ្ឋាភិបាល​សម្រេច​ដក​ហូត​លិខិត​ឆ្លង​ដែន​កាទូត​ពី​អតីត​មន្ដ្រី​បក្ស​ប្រឆាំង

អតីតក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ

រដ្ឋាភិបាលកម្ពុជា បានសម្រេចដកលិខិតឆ្លងដែនការទូតពីអតីតមន្ដ្រីគណបក្សប្រឆាំងទាំងអស់ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​វិធានការ​ថ្មី​មួយ​ទៀត​របស់​រដ្ឋាភិបាល​កម្ពុជា ប្រឆាំង​ទៅ​នឹង​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង។

យោងតាមសេចក្ដីសម្រេចមួយ ចុះកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ហើយដែល VOD ទើបតែទទួលបាននៅថ្ងៃនេះ ក្រសួងការបរទេសកម្ពុជា បានសម្រេចលុបចោលលិខិតឆ្លងដែនកាទូត​របស់តំណាងរាស្ត្រ ៥៥​រូប និង​សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប​របស់​អតីត​បក្ស​ប្រឆាំង បន្ទាប់ពីបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានរំលាយចោល ហើយឈ្មោះរបស់ពួកគេ ក៏ត្រូវបានលុបចេញពីបញ្ជីឈ្មោះតំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធ​សភា​ផង​ដែរ។

គណបក្ស​សង្គ្រោះ​ជាតិ ដែលទទួល​បាន​សំឡេង​គាំ​ទ្រ​ប្រហែល ៣​លាន​នាក់​នៅ​ក្នុង​​បោះ​ឆ្នោត​ជាតិ​​ឆ្នាំ​២០១៣​នោះ​ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ហើយ​ថ្នាក់​ដឹកនាំចំនួន ១១៨​រូប​​របស់​បក្សប្រឆាំង​មួយ​នេះ ក៏​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ ខណៈ​ដែល​ លោក កឹម សុខា ក៏កំពុងជាបឃុំ​នៅ​ក្នុង​ពន្ធនាគារ​ ក្រោម​ការ​ចោទ​ប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់​ជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ