អាជ្ញាធរក្រុងសៀមរាបប្រាប់អ្នកចំណូលថ្មីមុន​នឹង​ទិញដីត្រូវ​ប្រុងប្រយ័ត្ន​កុំឲ្យចំដីរដ្ឋ​

(ប្រភព៖ អាជ្ញាធរអប្សរា)

អាជ្ញាធរក្រុង​សៀមរាប ប្រាប់ប្រជាពលរដ្ឋចំណូលថ្មី​​ដែលទៅទិញដីទាំងអស់​ ​ឲ្យមានការប្រុង​ប្រយ័ត្ន ដោយថាជៀសវាងទិញ​ចំដីដែល​ជាកម្ម​សិទ្ធិរបស់រដ្ឋ។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី សមត្ថកិច្ច និងអាជ្ញាធរជាតិអប្សរា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត បានចុះរុះរើរបងថ្មព័ទ្ធលួសបន្លា រោង​ចាំដី​​ ដំាស្វាយធំៗ និងដាក់លូ របស់ឈ្មោះ ហួន សីហា និងបក្ខពួកខ្លួនស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រង់​ចំណុច​ខាង​ត្បូងក្រោលសេះ ដោយអ្នកទំាងនោះ ដោយថា បានរំលោភយកដីអាជ្ញាធរជាតិអប្សរា (រដ្ឋ)ធ្វើជាកម្មសិទ្ធិ កាល​ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨។

អភិបាលក្រុងសៀមរាប​​ លោក សូរ ប្លាតុង បានឲ្យដឹង​កាលពីថ្ងៃទី៣០ ខែមករាម្សិលមិញនេះថា ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកចំណូលថ្មី មុននឹងទិញ​ដីនៅតំបន់ណាមួយ ត្រូវសួរប្រវត្តិ​ដីទីនោះឱ្យច្បាស់លាស់សិន ដោយ​ថា ជៀសវាងកុំឱ្យមានបញ្ហាផ្លូវច្បាប់ផ្សេងៗ។

ក្រៅពីនេះ លោក ប្លាតុង បាន​ស្នើ​សុំដល់​ប្រជា​ពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសណ្តាប់ធ្នាប់ ពិសេសកុំរំលោភដីចំណីផ្លូវ ដោយថា​ ត្រូវទុក ​ឱ្យ​អាជ្ញា​ធរ​​មា​ន​លទ្ធភាពរៀបចំក្រុងឱ្យបានល្អ ដើម្បីមានប្រយោជន៍ដល់​ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ