ច្រកអន្តរជាតិមួយទៀតនៅព្រំដែនថៃត្រូវបានបើកឲ្យដំណើរការ

រូបភាព៖ នគរបាលជាតិ

អាជ្ញាធរប្រទេសកម្ពុជា និងប្រទេសថៃបានសហការគ្នាបើកឲ្យដំណើរការនូវច្រកអន្តរជាតិមួយទៀតនៅខេត្តបាត់​ដំបង។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៩​ព្រឹកអាជ្ញាធរខេត្តបាត់ដំបងបានសហការគ្នាជាមួយនឹងអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ​ដាក់​ឲ្យ​ដំណើរការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​គីឡូ​១៣ (ភ្នំ​ដី​)​។ ​

តាមការចុះផ្សាយដដែលបន្តថា​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​​គីឡូ​១៣ (ភ្នំដី)នេះស្ថិតក្នុងស្រុក​សំពៅ​លូន​ ខេត្តបាត់​ដំបង​​ជាប់ជាមួយនឹង​ខេត្ត​ស្រះ​កែវប្រទេសថៃ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ