កម្ពុជា​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩​ជាង​៧០នាក់​បន្ថែមទៀត

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល ឱ្យដឹងថា មានមនុស្សជាង៧០នាក់បន្ថែម​ទៀតបាន​ឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមី​ក្រុង ខណៈ​មិនមានអ្នកជំងឺស្លាប់ដោយសារជំងឺនេះទេ កាលពីថ្ងៃម្សិលមិញ។

សេចក្ដី​ប្រកាស​ព័ត៌​មានរបស់ក្រសួង​​សុខាភិបាល ​នៅថ្ងៃទី​​២២ ខែមីនា ឆ្នាំ​២០២២ បានឱ្យដឹងថា ក្រសួង​បាន​រក​ឃើញ​​ករណីឆ្លង​ជំងឺកូវីដ-១៩ថ្មី ចំនួន៧៣​​​នាក់​​ទៀត ដែល​សុទ្ធ​តែ​ជាប្រភេទ​អូមីក្រុង​ទាំង​​អស់ ក្នុង​នោះមាន​ករណី​នាំ​ចូល​​​ពី​ក្រៅប្រទេស​ចំនួន៨នាក់ និង​ឆ្លងក្នុងសហគមន៍៦៥នាក់។ ចំណែក​អ្នកជាសះស្បើយ​ថ្មីវិញ ក្រសួង​ថាមាន​ចំនួន៧២​នាក់។

បើ​តាម​ក្រសួង​សុខាភិ​បាល គិតត្រឹមព្រឹកថ្ងៃ​អង្គារ​នេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១៣៥ ១៥៨នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១៣១ ១១០នាក់ និងអ្នកស្លាប់​ចំនួន​៣ ០៥២នាក់។ ​ចំណែកករណីឆ្លងអូមីក្រុងក្នុងស​ហគមន៍វិញ ក្រសួង​ថា គិត​មកដល់​ពេលនេះបានកើនដល់១៣ ៣៧៤នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ