វិភាគ៖ តើការបោះឆ្នោតដែលខ្វះភាពសេរីនិងយុត្តិធម៌បង្កផលប៉ះពាល់អ្វីខ្លះដល់សង្គម?
ក្រោមដំបូលរដ្ឋធម្មនុញ្ញជិត៣០ឆ្នាំមកនេះ ការប្រកួតអំណាចនៅកម្ពុជាមិនទាន់បានអនុវត្តប្រព័ន្ធប្រជាធិបតេយ្យឱ្យបានពេញលេញ ដើម្បីការពារឯកភាពជាតិ បម្រើពលរដ្ឋ ដូចច្បាប់កំពូលនេះបានចែងទេ ដែលបញ្ហានេះបង្កឱ្យមានជម្លោះនយោបាយកើតឡើងស្ទើរគ្រប់អាណត្តិ។