គណបក្សឆន្ទៈខ្មែរ នឹងសុំភ្លើងខៀវពីរដ្ឋាភិបាលដើម្បីចុះពិនិត្យព្រំដែនកម្ពុជា-វៀតណាម
មេដឹកនាំគណបក្សឆន្ទៈខ្មែរ និយាយថា ខ្លួននឹងសុំភ្លើងខៀវពីរដ្ឋាភិបាល ដើម្បីបានចុះទៅប្រមូលព័ត៌មានតាមព្រំដែន ក្រោយពីមានសេចក្តីរាយការណ៍ថា វៀតណាមបានរុះរើប៉ុស្តិ៍យាមចេញពីតំបន់មិនទាន់ឯកភាពវិញអស់ហើយ ដោយថា បេសកកម្មមួយនេះមានបំណងស្វែងរកការពិតកុំឱ្យពលរដ្ឋភ្លេចគិតពីបូរណភាពទឹកដី។