មន្ទីរសាធារណៈការភ្នំពេញថាត្រូវការអណ្ដូងលូ៣ពាន់ទៀតទើបលែងលិចក្រុង

មន្ទីរសាធារណៈការរាជធានីភ្នំពេញបានឲ្យដឹងថាដើម្បីកាត់បន្ថយការលិចក្នុងទីក្រុង នោះមន្ទីរ​សាធារណៈ​ការ​ត្រូវការសាងសង​អណ្ដូងលូចំនួន ៣ពាន់បន្ថែមទៀត សម្រាប់រំដោះទឹកបានឆាប់រហ័ស។

ក្រសួង​មហាផ្ទៃ

រដ្ឋាភិបាលអនុញ្ញាតឲ្យពលរដ្ឋចំណាកស្រុកសុំចម្លងសំបុត្រអត្រានុកូលដ្ឋាននៅភ្នំពេញ

ក្រសួងមហាផ្ទៃ ឲ្យដឹងថា ប្រជាពលរដ្ឋទាំងអស់ ដែលចំណាកស្រុកមកនៅរស់នៅភ្នំពេញ អាចស្នើសុំសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ នៅរាជធានីភ្នំពេញ ដោយមិនចាំបាច់ទៅធ្វើនៅស្រុកកំណើតដូចមុនទៀត។

រដ្ឋាភិបាល​ថា​ អនុញ្ញាត​ឲ្យ​ប្ដូរ​ឈ្មោះ​សាខា​ក្រុមហ៊ុន​ មិន​មែន​ប្តូរ​ឈ្មោះ​រមណីយដ្ឋាន​ទេ​

រដ្ឋាភិបាលអះអាង​ជា​ថ្មី​ថា បានអនុញ្ញាតឲ្យក្រុមហ៊ុនរបស់លោក សុខ គង់ ផ្លាស់ប្តូរ​ឈ្មោះសាខា​ក្រុម​ហ៊ុន សុខា អូតែល តែមិនមែនអនុញ្ញាតឲ្យប្តូរឈ្មោះរមណីយដ្ឋានប្រវត្តិសាស្ត្រនោះ​ទេ។

រដ្ឋាភិបាលអនុញ្ញាតឲ្យដូរឈ្មោះរមណីយដ្ឋានបូកគោ តែលោក ហ៊ុន សែន ថា អត់បានដឹង

រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​អនុញ្ញាត​ឲ្យ​ផ្លាស់​ប្ដូរ​ឈ្មោះ​រមណីយដ្ឋាន​​ឋាន​សួគ៌​បូកគោ​ បើទោះ​បី​ជា​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​អភិបាល​ខេត្ត​កំពត បាន​អះ​អាង​ថា មិន​បាន​ដឹង​អំពី​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​នេះ​ក៏​ដោយ។

ដូចសព្វមួយដង រដ្ឋាភិបាលទទូចកុំឲ្យដំឡើងថ្លៃរថយន្តឈ្នួលអំឡុងបុណ្យភ្ជុំបិណ្ឌ

ដូច​រាល់​ឆ្នាំ​ដែរ រដ្ឋាភិបាល​បាន​ទទូច​​ជា​ថ្មី​ដល់​ម្ចាស់​រថយន្ត​ឈ្នួល​ដឹក​អ្នក​ដំណើរ​​ទាំង​អស់ កុំឲ្យ​​ដំ​ឡើង​ថ្លៃ​ធ្វើ​ដំណើរ​អំឡុង​ពេល​​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ​ ប៉ុន្តែ ការ​ដំឡើង​ថ្លៃ​រថយន្ត​ឈ្នួល ត្រូវ​បាន​គេ​កត់​សម្គាល់​ថា កើត​ឡើង​ដដែល បើ​ទោះបី​មាន​ការ​អំពាវ​នាវ​បែប​នេះ​ក៏​ដោយ។

លោក ហ៊ុន សែន ឲ្យបញ្ឈប់ដេញកម្មករចេញពីរោងចក្រដោយសារវិវាទការងារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកថៅកែរោងចក្រ ឲ្យឈប់រើសអើងសហជីព និងបញ្ឈប់បណ្តេញកម្មករ ចេញពីការងារ ដោយសារតែវិវាទការងារ។

រដ្ឋាភិបាលឲ្យពន្លឿនដោះស្រាយដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ខណៈជិតបោះឆ្នោត

រដ្ឋាភិបាលបញ្ជាទៅមន្រ្តីក្រោមឱវាទឲ្យពន្លឿនដោះស្រាយបញ្ចប់បញ្ហាវិវាទដីធ្លី យ៉ាងតិចចំនួនបីខេត្ត ដែលពាក់ព័ន្ធជាមួយក្រុមហ៊ុនស្ករអំពៅ ខណៈការបោះឆ្នោតជាតិខិតជិតមកដល់។

រដ្ឋាករទឹកនឹងទូទាត់លុយសងអតិថិជន​វិញចាប់ពីដើមខែកញ្ញា

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញប្រកាសថា នឹងទូទាត់សាច់ប្រាក់ជូនអតិថិជនវិញ ទូទាំងរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ចាប់ពីដើមខែកញ្ញាខាងមុខនេះ។

លោក ហ៊ុន សែន ឲ្យ​រដ្ឋ​មន្ត្រី​សងប្រាក់​ពល​រដ្ឋ​វិញដោយថា ​ទើប​តែ​ដឹង​រឿង​ទឹក​ឡើង​ថ្លៃ

នាយក​រដ្ឋ​មន្ត្រី​បាន​បញ្ជារ​ទៅ​កាន់​រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ឲ្យ​ដោះ​ស្រាយ​សំណងជូន​ពល​រដ្ឋ និង​បញ្ជារឲ្យ​ផ្លាស់​ប្តូរបៀបនៃ​ការ​គិត​ថ្លៃទឹកឡើង​វិញ ​ដោយអះអាងថា លោក​ទើប​តែ​ដឹង​ថាតម្លៃ​ទឹក​នៅ​ទីក្រុង​​ភ្នំពេញ មាន​ការ​កើន​ឡើង ដែល​ធ្វើ​ឲ្យអ្ន​​កប្រើ​តិច ត្រូវ​បង់​ច្រើន​ដូច​អ្នក​ប្រើ​ច្រើន។

សាលាក្រុងបាត់ដំបងឲ្យចៅសង្កាត់បក្សប្រឆាំងផ្អាកដាក់លូថាខុសបច្ចេកទេស

សាលាក្រុងបាត់ដំបងបានរារាំងចៅសង្កាត់អូរចាររបស់បក្សប្រឆាំងដែលទើបជាប់ឆ្នោតកាន់ដំណែងថ្មី ឲ្យបញ្ឈប់​សកម្មភាពដាក់លូររំដោះទឹកចេញពីភូមិ​ជូនពលរដ្ឋ ដោយអះអាងថាការធ្វើខុសបច្ចេកទេស។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ