អំពើពុករលួយ

ប្រធានACUព្រមានផ្លូវច្បាប់​លើ​ប្រធានគណបក្ស​អំណាចខ្មែរ រឿងការស្នើ​សុំបំភ្លឺ​អំពើពុករលួយ​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 12:18 PM | 2 | 14376

ប្រធាន​អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ(ACU) លោក ឱម យ៉ិន​ទៀង បានផ្ញើ​លិខិត​មួយ​ទៅ​​លោក សួន សេរី​រដ្ឋា ប្រធានគណបក្ស​អំណាចខ្មែរ ដោយ​បានលើកឡើង​ពី​អង្គច្បាប់​ថា​ករណី​បុគ្គលណា​ដែល​ស្នើ​ឲ្យ​អង្គ​ភា​ពបំភ្លឺ​ករណីណាមួយ ​បុគ្គលនោះអាច​​ប្រឈម​នឹង​បទល្មើស”ការជ្រៀត​ជ្រែកដោយ​ខុសច្បាប់”។​កាលពីថ្ងៃទី៨ ខែមេសា លោក សួន សេរីរដ្ឋា បានដាក់លិខិតមួយច្បាប់ទៅលោក ឱម យ៉ិនទៀង ដោយទាមទារឲ្យលោកបកស្រាយបំភ្លឺពីការចែកស្រោមសំបុត្រទៅកងទ័ពនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦។

ប្រធានACUព្រមានផ្លូវច្បាប់​លើ​ប្រធានគណបក្ស​អំណាចខ្មែរ រឿងការស្នើ​សុំបំភ្លឺ​អំពើពុករលួយ

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថាការឃាត់ខ្លួន​មេឃុំគណបក្ស សម រង្ស៊ី ធ្វើឡើង​តាម​ចម្លើយរបស់​សាមីខ្លួន​

ដោយ លោក ទូច សុខា​​ | ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 5:39 PM | 1 | 5572

អង្គភាព​ប្រឆាំងអំពើពុករលួយច្រានចោល​ការលើកឡើងថា អង្គភាពនេះ​ឃាត់ខ្លួន​មេឃុំ​ម្នាក់​របស់គណបក្សសម រង្ស៊ី ក្នុង​ខេត្តកំពង់ចាម ​ទៅតាម​លិខិត​ចំហរ៤ទំព័ររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដោយ​អង្គភាព​នេះ​អះអាង​​ថា ការឃាត់​ខ្លួន​​ធ្វើឡើយង​ដោយ​យោង​តាម​ចម្លើយ​របស់​មេឃុំរូបនេះ​ប៉ុណ្ណោះ។ កាលពីថ្ងៃអាទិត្យម្សិលមិញ មេឃុំស្រក លោក ស៊ាង ចែត ត្រូវបានរាយការណ៍​ថា​ត្រូវ​​មន្ត្រីនគរបាល​យុត្តិធម៌របស់​អង្គភាព​ប្រ​ឆាំងអំពើពុករលួយឃាត់ខ្លួននៅសាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថាការឃាត់ខ្លួន​មេឃុំគណបក្ស សម រង្ស៊ី ធ្វើឡើង​តាម​ចម្លើយរបស់​សាមីខ្លួន

លោក​ ឱម យ៉ិនទៀង​ ថាការចែកស្រោមសំបុត្រទៅកងទ័ពជារឿងតម្លាភាព​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 4:15 PM | 0 | 7977

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង នៅថ្ងៃ​ចន្ទនេះ​បាន​បដិសេធថា​មិន​មានភាព​មិនប្រក្រតី​លើ​ករណី​ដែល​លោក​​ចែកស្រោម​សំបុត្រ​ទៅឲ្យ​កងទ័ព​កាលពីខែមីនានោះទេ។កាលពីថ្ងៃទី​៨ខែមេសា​ ប្រធាន​គណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានដាក់លិខិតមួយច្បាប់​ទៅលោក ឱម យ៉ិនទៀង ដោយទាមទារឲ្យលោកបកស្រាយបំភ្លឺពីការចែកស្រោមសំបុត្រទៅកងទ័ពនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០​១៦។

លោក​ ឱម យ៉ិនទៀង​ ថាការចែកស្រោមសំបុត្រទៅកងទ័ពជារឿងតម្លាភាព

រដ្ឋមន្ត្រីព័ត៌មាន៖ រដ្ឋមន្រ្តីយុត្តិធម៌ឲ្យ​អ្នករកឃើញលោកលាក់លុយនៅក្រៅប្រទេសយកលុយទាំងអស់នោះ​​

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 11:08 AM | 0 | 6776

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​សរសេរ​នៅ​លើហ្វេសប៊ុក​របស់​លោក​ថា​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រាប់រូបលោក​ថា​លោក​មិនមានលុយលាក់នៅក្រៅប្រទេសដូចការចុះផ្សាយនោះទេ ដោយ​ថា​បើលោកមានលុយនៅក្រៅប្រទេសមែននោះ អ្នកណាដែលរកឃើញអាចយកលុយទាំងអស់នោះបាន។

រដ្ឋមន្ត្រីព័ត៌មាន៖ រដ្ឋមន្រ្តីយុត្តិធម៌ឲ្យ​អ្នករកឃើញលោកលាក់លុយនៅក្រៅប្រទេសយកលុយទាំងអស់នោះ​

យុវជន​ប្តឹង​លោក កឹម សុខា ថា​មិន​ទាន់​មាន​គម្រោង​ប្តឹង លោក អង្គ វង្សវឌ្ឍានា ករណី​លាក់​លុយ​

ដោយ លោក ណាត សុភាព​​ | ថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 2:56 PM | 1 | 12444

យុវជន​ម្នាក់​ដែល​ធ្លាប់​ប្តឹង​មេដឹកនាំ​បក្សប្រឆាំង អះអាងថា ខ្លួន​មិន​ទាន់​មាន​គម្រោង ប្តឹង​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ទាក់ទិន​នឹង​ព័ត៌មាន​ចុះ​ផ្សាយ​ថា រដ្ឋ​មន្ត្រី​រូប​នោះ បាន​ទិញ​ភាគហ៊ុន​នៅ​ក្រៅប្រទេស ដែល​គេ​ថា ​ជា​មធ្យោបាយ​លាក់​លុយនៅឡើយ​ទេ ដោយ​ថា​មិន​មាន​ឯកសារ​គ្រប់គ្រាន់​។​
​យុវជន​មួយ​ក្រុម​ដែល​ដឹកនាំ​ដោយយុវជន ស្រី ចំរើន ធ្លាប់​អះអាងប្រាប់​អ្នកសារព័ត៌មាននា​ពេល​ថ្មីៗ​នេះ នៅ​ពេល​ដាក់​ញត្តិ​ទៅ​រដ្ឋសភា និង​ដាក់​ពាក្យបណ្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប្តឹង​លោក កឹម សុខា ថា ពួកគេ​ជា​ក្រុមនិស្សិត​ជំរុញ​ឲ្យមាន​យុត្តិធម៌​សង្គម​។​

យុវជន​ប្តឹង​លោក កឹម សុខា ថា​មិន​ទាន់​មាន​គម្រោង​ប្តឹង លោក អង្គ វង្សវឌ្ឍានា ករណី​លាក់​លុយ

គណបក្សអំណាចខ្មែរទាមទារឲ្យលោក​ ឱម យ៉ិនទៀង​ បកស្រាយរឿងចែកស្រោមសំបុត្រទៅកងទ័ព​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 4:01 PM | 0 | 9173

គណបក្សអំណាចខ្មែរបានដាក់លិខិតមួយច្បាប់​ទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ដោយទាមទារឲ្យលោកបកស្រាយបំភ្លឺពីការចែកស្រោមសំបុត្រទៅកងទ័ពនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦។ក្នុងលិខិតចុះថ្ងៃទី៨ខែមេសា លោក សួន សេរីរដ្ឋា ប្រធានគណបក្សបានសរសេរថាលោកបានដឹងតាមប្រព័ន្ធ​សង្គមហ្វេសប៊ុកនូវព័ត៌មាននិងរូបភាព ដែលលោក ឱម យ៉ិន ទៀង បានដឹកនាំមន្រ្តីអង្គភាព ចុះទៅសួរ​សុខទុក្ខកងទ័ពនៅខេត្តព្រះវិហារនិងបានចែក​ស្រោមសំបុត្រជូនគ្រួសារនាយទាហាននិងពលទាហានកង​ពលធំអន្តរាគមន៍លេខ៣ ប្រចាំខេត្តព្រះវិហារ។ លោកស្នើឲ្យប្រធានអង្គភាពនេះបកស្រាយថាតើក្នុងស្រោមសំបុត្រនោះជាអ្វី។

គណបក្សអំណាចខ្មែរទាមទារឲ្យលោក​ ឱម យ៉ិនទៀង​ បកស្រាយរឿងចែកស្រោមសំបុត្រទៅកងទ័ព

មេធាវីថា​លោក​ ស៊ុត ឌីណា ទទួល​ស្គាល់​ថា​លោក​បានប្រព្រឹត្តកំហុសរដ្ឋបាលខ្លះៗ​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 11:06 AM | 0 | 6317

មេធាវី​ការពារ​ឲ្យ​ដឹង​ថាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា បាន​អះអាង​នៅចំពោះមុខ​ចៅក្រមស៊ើបសួរថា​លោក​ទទួល​ស្គាល់ថា​លោ​ក​បានប្រព្រឹត្ត”កំហុស​រដ្ឋបាលខ្លះៗ”​ ដោយសារ​លោក​​មិនមាន”បទពិសោធន៍ច្រើន”​ក្នុងការងារ​កាទូត។​​កាលពីថ្ងៃ​ព្រហស្បតិ៍ ចៅក្រមស៊ើប​សួរលោក លាង សំណាត់ បានសម្រេចបញ្ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាង​ត្បូងលោក ស៊ុត ឌីណា ទៅឃុំខ្លួនបណ្ដោះអាសន្ន បន្ទាប់ពីបានសាកសួរអស់រយៈពេល១ថ្ងៃពេញ ពាក់​​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​របស់​​អង្គភាពប្រឆាំងអំពើពុករលួយ(ACU)។​

មេធាវីថា​លោក​ ស៊ុត ឌីណា ទទួល​ស្គាល់​ថា​លោក​បានប្រព្រឹត្តកំហុសរដ្ឋបាលខ្លះៗ

តុលាការសម្រេចឃុំខ្លួនលោក ស៊ុត ឌីណា បណ្ដោះអាសន្ន​

ដោយ លោក ទូច សុខា​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 10:10 AM | 0 | 3771

ភ្នំពេញសម្រេចបញ្ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា ទៅឃុំខ្លួនបណ្ដោះអាសន្ន បន្ទាប់ពីបានសាកសួរអស់រយៈពេល១ថ្ងៃពេញ។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអង្គភាពបានឃាត់ខ្លួនរូបលោកអស់រយៈពេល៣ថ្ងៃ។ លោកត្រូវបានបញ្ជូនខ្លួនចេញពីសាលាដំបូងរាជធានីភ្នំពេញនៅម៉ោងប្រមាណ៧ល្ងាចនេះ។

តុលាការសម្រេចឃុំខ្លួនលោក ស៊ុត ឌីណា បណ្ដោះអាសន្ន

ប្រធាន​ACUថាកំពុង​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​​ការលាក់លុយក្រៅប្រទេស​របស់​រដ្ឋមន្រ្តីក្រសួង​យុត្តិធម៌​

ដោយ កញ្ញា កាន់ វិច្ឆិកា​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 7:02 PM | 1 | 9745

ប្រធានអង្គភាព​ប្រឆាំងអំពើ​ពុករលួយ(ACU) លោក ឱម យ៉ិនទៀង នារសៀល​នេះ​លើកឡើងថាលោកបាន​ដឹងពីឯកសារ​​​ដែល​បង្ហាញ​​ថា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ​បាន​ទិញភាគហ៊ុន​នៅក្រៅ​ប្រទេស ដែល​ត្រូវ​បានចាត់ទុក​ថា​ជា​មធ្យោបាយ​មួយ​នៃ​ការលាក់លុយក្រៅប្រទេស​ហើយ​ថា​អង្គភាព​​កំពុង​ផ្ទៀងផ្ទាត់​លើ​ករណីនេះ។

ប្រធាន​ACUថាកំពុង​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​​ការលាក់លុយក្រៅប្រទេស​របស់​រដ្ឋមន្រ្តីក្រសួង​យុត្តិធម៌

អង្គភាពប្រឆាំងអំពើពុករលួយ​ថា​លោក ស៊ុត ឌីណា មាន​ត្បូង​៥០០គ្រាប់និងដី១០កន្លែងថែមទៀត​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 5:30 PM | 0 | 9595

ប្រធានអង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ លោក ឱម យ៉ិន​ទៀង បាន​បញ្ជាក់ថា​អង្គភាព​បាន​ដឹង​ថា​​​លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាង​ត្បូង មាន​ដី១០កន្លែងធំៗ​និង​ត្បូង​ប្រមាណ​៥០០គ្រាប់ បន្ថែម​លើ​លុយ​សុទ្ធក្រៅធនាគារ​ជាង​៧លានដុល្លារអាមេរិក។​លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីអង្គភាពបានឃាត់ខ្លួនរូបលោកអស់រយៈពេល៣ថ្ងៃ។ ពេលត្រូវនាំខ្លួនចូលទៅក្នុងសាលាដំបូងរាជធានី លោក ស៊ុត ឌីណា បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា នេះគឺជារឿង “អយុត្តិធម៌ណាស់” សម្រាប់រូបលោក។​

អង្គភាពប្រឆាំងអំពើពុករលួយ​ថា​លោក ស៊ុត ឌីណា មាន​ត្បូង​៥០០គ្រាប់និងដី១០កន្លែងថែមទៀត​

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required