បារាំង​​ផ្តល់​​ជំនួយ​ជាង​១,៧​លាន​​ដុល្លារ​​មក​​កម្ពុជា​ដើម្បី​ពង្រឹង​វិស័យ​ទេស​ចរណ៍​

រដ្ឋាភិបាល​បារាំង​អនុម័ត​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​ចំនួន១,៥លាន​អឺ​រ៉ូ​ដែល​ស្មើ​ប្រមាណ១,៧លាន​ដុល្លារ ​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​វិស័យ​ទេសចរណ៍​កម្ពុជាក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ១៩។

ទិដ្ឋភាពនៅពីមុខធនាគារជាតិនៃកម្ពុជា ស្ថិតនៅក្រុងភ្នំពេញ។

ធនាគារ​ជាតិ​​បញ្ជាក់​​ថា​​កម្ពុជា​​មាន​​ទុន​បម្រុង​​ជា​​មាស​​សរុប​​ជាង​៣៦​តោន​

​ធនាគារជាតិ​កម្ពុជា​នៅ​ថ្ងៃនេះ​បាន​ចេញ​សេចក្តី​បញ្ជាក់​ពី​ទុនបម្រុង​ជា​មាស​របស់​កម្ពុជា​ដែល​តម្កល់​នៅ​ធនាគារជាតិ​និង​អន្តរជាតិ​ថា​មាន​ជាង៣៦តោន។

កម្ពុជានាំចេញចេកអំបូងលឿងបានចំនួន១៤ម៉ឺនតោនត្រឹម៦ខែឆ្នាំ២០២០

ក្រសួងពាណិជ្ជកម្ម អៈអាងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះកម្ពុជាទទួលបានចំណូលប្រមាណជិត៧សែនដុល្លារបន្ទាប់ពីការនាំចេញចេកអំបូងលឿងប្រមាណ១៤ម៉ឺនតោនទៅកាន់ទៅទីផ្សារក្នុងតំបន់ និងក្រៅតំបន់ ជាពិសេសប្រទេសចិន។

ក្រុម​​សង្គម​ស៊ីវិល​​​បន្ត​​​ការ​ពារ​​របាយ​ការណ៍​​​បំណុល​​​របស់​​កម្មករ​​កាត់​​ដេរ​ ​ក្រោយ​​មាន​​ប្រតិ​កម្ម​​ពី​​វិស័យ​​ហិរញ្ញ​វត្ថុ​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤ បាន​រក្សា​ជំហរ​របស់​ខ្លួន និង​ការពារ​​ខ្លឹមសារ​នៃ​របាយការណ៍​ស្ទង់​មតិ​មួយ​អំពី​ស្ថានភាព​បំណុល​ក្នុង​ចំណោម​កម្មករ​កាត់ដេរ​នៅ​កម្ពុជា ដែល​ពួកគេ​ចាត់​ទុក​ថា ជំរុញ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​អំឡុង​វិបត្តិ​សុខភាព​សកល។

តម្លៃ​​ប្រេង​ឥន្ធនៈ​​នៅ​​កម្ពុជា​​នឹង​​ធ្លាក់​ចុះ​​ខ្ទង់​៥​ភាគ​រយ​​ចាប់​ពី​​ថ្ងៃ​នេះ​​ដល់​​ដាច់​ខែ​​កក្កដា​​

ក្រសួងពាណិជ្ជកម្មបានអះអាងថា តម្លៃលក់ប្រេងឥន្ធនៈនៅប្រទេសកម្ពុជានឹងធ្លាក់​ចុះ​​ខ្ទង់ ៥​ភាគរយចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ដំណាច់ខែ​កក្កដា​ បើធៀប​ទៅ​នឹង​តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​លើ​ទីផ្សារ​អន្តរជាតិ។

អាល្លឺម៉ង់​​ផ្ដល់​​ថវិកា​​ជាង​១​លាន​​ដុល្លារ​​ដល់​​កម្ពុជា​​ដើម្បី​​ជួយ​​កម្មវិធី​​ផ្ទេរ​​ប្រាក់​​ទៅ​​ជន​​ក្រី​ក្រ​​

រដ្ឋាភិបាល​អាល្លឺម៉ង់ ប្រកាស​ផ្តល់​ថវិកា​ចំនួន១លាន​អឺ​រ៉ូ​ (ប្រមាណ​ជាង១លាន​ដុល្លារ​) ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​ដល់​កម្មវិធី​ផ្ទេរ​ប្រាក់​សម្រាប់​ជន​ក្រីក្រ។

លោក ហ៊ុន សែន ថា​កម្ពុជា​មាន​ចំណុច​ខ្លាំង​ជា​ប្រទេស​កសិកម្ម​ដែល​កូវីដ១៩​ផ្តល់​ឧត្តម​ភាព​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា កម្ពុជា​មាន​ចំណុចខ្លាំង​មួយ​ជា​ប្រទេស​កសិកម្ម​ដែល​វិបត្តិ​សុខភាព​សកល​បណ្ដាលមកពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ បាន​ផ្តល់​ឧត្តមភាព​មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្លាប់​ដោយ​អត់បាយ​នោះ​ឡើយ ខណៈ​អ្នក​វិនិយោគ​បារម្ភ​ថា វិធានការ​អឺរ៉ុប​កំពុង​គំរាមកំហែង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ។

HRW ជំរុញ​​ឱ្យ​​រដ្ឋា​ភិបាល​​អន្តរា​គមន៍​​ផ្អាក​​ការ​​សង​បំណុល​ ដើម្បី​​បញ្ឈប់​​ការ​​លក់​​ដី​​ផ្ទះ​សម្បែង​​ដោយ​បង្ខំ​​

អង្គការ​ឃ្លាំ​មើល​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ ​(Human Right Watch​) លើកឡើង​ថា គ្រួសារ​ដែល​ជំពាក់បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ត្រូវ​ប្រឈម​នឹង​ការ​លក់​ដី និង​ផ្ទះសម្បែង​ដែល​ពួក​គេ​ធ្លាប់​រស់នៅ ដើម្បី​បាន​ប្រាក់​សង​ទៅ​ម្ចាស់បំណុល ខណៈ​ពលរដ្ឋ​កំពុង​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​ជំងឺ​កូ​រ៉ូ​ណា ឬកូ​វីដ១៩។

សមាគម​​មីក្រូ​ហិរញ្ញ​វត្ថុ​​ថា​​ការ​​ផ្តល់​​ប្រាក់​កម្ចី​​បាន​​រួម​ចំណែក​​កាត់​បន្ថយ​​ភាព​​ក្រីក្រ​​

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ អះអាង​ថា ​ការ​ផ្តល់​ប្រាក់កម្ចី​របស់​ខ្លួន​ឱ្យទៅ​អតិថិជន ជា​ការចូលរួម​ចំណែក​យ៉ាងសកម្មដើម្បី​កាត់បន្ថយ​ភាព​ក្រី​ក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ក្រោយ​ក្រុម​សង្គម​ស៊ីវិល​ចេញផ្សាយ​ករណី​សិក្សា​មួយ​រក​ឃើញថា​ កម្មករ​មួយចំនួន​«ធ្វើការ​រហូត​ជាប់បំណុល​វ័ណ្ឌក»។

សណ្ឋាគារមួយចំនួននៅសៀមរាបបើកដំណើរការវិញ

ម្ចាស់សណ្ឋាគារមួយចំនួននៅក្នុងខេត្តសៀមរាប បានបើកដំណើរការឡើងវិញវិញ ក្រោមហេតុផលថា ដើម្បីរកចំណូលឱ្យបុគ្គលិក និងរក្សាអតិថិជន បើទោះបីជាមានភ្ញៀវតិចតួចចូលស្នាក់នៅ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ