ការអប់រំ

ក្រសួង​ព័ត៌មាន​ឲ្យ​ឈប់ចាក់ផ្សាយ​បទចម្រៀង”ស្អាតជានិច្ច”របស់​ផលិតកម្មហង្សមាស​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 3:03 PM | 3 | 932

រដ្ឋមន្រ្តីក្រសួង​ព័ត៌មានបាន​ចេញសេចក្តីជូនដំណឹងមួយ​​ឲ្យ​ម្ចាស់​ស្ថានីយ៍ទូរទស្សន៍និង​វិទ្យុទាំងអស់ បញ្ឈប់​ការចាក់ផ្សាយ​បទចម្រៀង”ស្អាតជានិច្ច”របស់ផលិត​កម្មហង្សមាស​ ដោយ​ក្រសួង​ថា​បទចម្រៀងនិពន្ធថ្មីនេះប្រាសចាកពីអត្ថន័យ​ដើម​និង”ជះឥទ្ធិពលមិនល្អដល់កុមារទូទៅ”។​

ក្រសួង​ព័ត៌មាន​ឲ្យ​ឈប់ចាក់ផ្សាយ​បទចម្រៀង”ស្អាតជានិច្ច”របស់​ផលិតកម្មហង្សមាស

រដ្ឋមន្រ្តីអប់រំស្នើ​ឲ្យ​បង្កើត​មូលនិធិសម្រាប់ជ្រើសរើសនិស្សិតខ្មែរទៅរៀននៅក្រៅប្រទេស​​

ដោយ កញ្ញា ញ៉ែត ស្រីអូន​​ | ថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 11:26 AM | 0 | 2718

រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជននិងកីឡា បានចេញលិខិតមួយស្នើទៅ​រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិចារណា​បង្កើតមូលនិធិអាហារូបករណ៍សម្រាប់សិស្ស និសិត្សទៅសិក្សានៅបរទេស។ លិខិតចុះថ្ងៃទី២៩ ខែ កុម្ភៈបានឲ្យដឹងថាក្រសួងអប់រំយុវជននិងកីឡាកំពុងមានមានគម្រោងផ្ដល់មូលនិធិសម្រាប់សិស្ស និសិត្សទៅសិក្សានៅក្រៅប្រទេស ស្របនឹង​គោលនយោបាយកំណែទម្រង់វិស័យអប់រំនៅកម្ពុជា​ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈ​ការប្រឡងថ្នាក់ជាតិ​ ឲ្យទទួលបានអាហារូបករណ៍សម្រាប់ទៅសិក្សាកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិត នៅតាមសាកលវិទ្យាល័យល្បីៗនៃបណ្ដាប្រទេសអភិវឌ្ឍន៍។ លិខិតបានបន្ដថាក្រសួងមានគោលដៅបង្កើតមូលនិធិអាហារូបករណ៍សម្រាប់សិស្ស និសិត្ស ទៅសិក្សានៅបរទេសនិងមានភាពជឿជាក់ថាមូលនិធិនេះនឹងផ្ដល់ឱកាស​ដល់ប្រទេសកម្ពុជាក្នុងការពង្រីកវិសាលភាពនៃការប្រគួតប្រជែងរបស់ខ្លួន នៅក្នុងបរិបទនៃសមាហរណកម្មតំបន់និងសកលភាវូ​បនីយកម្ម។ រដ្ឋមន្រ្តីក្រសួង​អប់រំ លោក ហង់ ជួន ណារ៉ុន ប្រាប់វីអូឌីថានិស្សិត​ដែល​ត្រូវ​បានផ្តល់​អាហារូករណ៍​ទៅ​សិក្សា​នៅក្រៅប្រទេស​នឹង​ចុះកិច្ច​ព្រមព្រៀងជាមួយរដ្ឋាភិបាល​ថា​នឹង​ធ្វើការងារជា​គ្រូ​បង្រៀន​ឬ​បម្រើការងារ​ឲ្យ​ស្ថាប័ន​របស់រដ្ឋ ពេលត្រឡប់មកវិញ​។ លោក​បន្ត​ថា​និស្សិត​ដែលនឹងត្រូវជ្រើសរើសនោះគឺ​ជា​សិស្សពូកែប្រចាំ​សាលា​។ លោក​រដ្ឋមន្រ្តី​មិនទាន់អាច​បញ្ជាក់​លម្អិត​នៅឡើយទេ ដោយ​លោក​ថា​រង់ចាំ​ការពិចារណារបស់​រដ្ឋមន្រ្តីក្រសួង​​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុចំពោះសំណើនេះ​ជាមុនសិន។ វីអូឌីមិនទាន់អាចទាក់ទង​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបាននៅឡើយទេ៕​

រដ្ឋមន្រ្តីអប់រំស្នើ​ឲ្យ​បង្កើត​មូលនិធិសម្រាប់ជ្រើសរើសនិស្សិតខ្មែរទៅរៀននៅក្រៅប្រទេស​

មន្ទីរអប់រំខេត្តឧត្ដរមានជ័យបំភ្លឺថាមិនមានករណីគ្រូវាយសិស្សឲ្យ “ត្រដរខ្យល់”​

ដោយ កញ្ញា ញ៉ែត ស្រីអូន​​ | ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 2:23 PM | 0 | 1181

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្ដរមានជ័យបំភ្លឺទៅកាន់រដ្ឋមន្ត្រីក្រសួងអប់រំថា ពុំមានករណីគ្រូបង្រៀននៅអនុវិទ្យាល័យមួយក្នុងសង្កាត់អូរស្មាច់ វាយសិស្សរហូតដល់ “ត្រដរខ្យល់ ក្អួតឈាម” ដូចការផ្សាយតាមបណ្ដាញសង្គមនោះទេ។ នៅថ្មីៗនេះ មានព័ត៌មានមួយចំនួនផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា គ្រូបង្រៀនម្នាក់នៅអនុវិទ្យាល័យ ហ៊ុន សែន រួតចំប៉ី ក្នុងខេត្តឧត្ដរមានជ័យ បានវាយសិស្សស្រីម្នាក់រហូតដល់សន្លប់ ឬត្រដរខ្យល់។

មន្ទីរអប់រំខេត្តឧត្ដរមានជ័យបំភ្លឺថាមិនមានករណីគ្រូវាយសិស្សឲ្យ “ត្រដរខ្យល់”

លោក ហ៊ុន ម៉ានី ត្រូវបានជ្រើសរើសជា​ប្រធាន​ក្រុមប្រឹក្សាយុវជនអាស៊ី​

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 10:00 AM | 0 | 1126

លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា ត្រូវបានជ្រើសរើសជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី(AYC)ដែល​ជា​អង្គការមិនមែនរដ្ឋាភិបាលមួយ​ធ្វើការងារលើកកម្ពស់យុវជននៅអាស៊ី។​

លោក ហ៊ុន ម៉ានី ត្រូវបានជ្រើសរើសជា​ប្រធាន​ក្រុមប្រឹក្សាយុវជនអាស៊ី

​នាយករដ្ឋមន្ត្រី​រិះគន់​មន្ត្រី​របស់​ខ្លួន​ថា​ខ្វះ​សមត្ថភាព​អប់រំ​កូនចៅ​​

ដោយ លោក លី បេឡា​​ | ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 1:19 PM | 0 | 1275

​នាយករដ្ឋមន្ត្រី​បាន​រិះគន់​មន្ត្រី​របស់​ខ្លួនដោយ​ថា​ ខ្វះ​សមត្ថភាព​អប់រំ​កូនចៅ ដែល​បណ្ដាល​ឲ្យ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន និង មិន​ចេះ​គោរព​ច្បាប់​។​
​លោក ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី២១ ខែ​កុម្ភៈ​នេះ​ថា​ សព្វថ្ងៃមន្ត្រី​មួយចំនួន​បាន​បំផ្លាញ​អនាគត​កូន ចៅ​របស់​ខ្លួន​

​នាយករដ្ឋមន្ត្រី​រិះគន់​មន្ត្រី​របស់​ខ្លួន​ថា​ខ្វះ​សមត្ថភាព​អប់រំ​កូនចៅ​

អ្នក​ឃ្លាំមើល​ថា​ប្រធាន​រដ្ឋ​សភា​ប្រើ​អំណាច​ការ​ពារ​រដ្ឋា​ភិបាល​ច្រើន​ជាង​ការ​ជំរុញ​ឲ្យ​អនុវត្ត​ច្បាប់​

ដោយ លោក ញឹម សុខន​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 1:21 PM | 0 | 264

មន្រ្តីអង្គការសង្គមស៊ីវិលនិងអ្នកវិភាគអះអាងប្រហាក់ប្រហែលគ្នាថាស្ថាប័នរដ្ឋសភាដែលគ្រប់​ដោយ​គណ​បក្សកាន់អំណាចបានធ្វើអ្វីៗទៅតាមតែការចង់បានរ​បស់​រដ្ឋា​ភិបាល ហើយច្រានចោលនូវការ​ព្រួយបារម្ភ របស់សង្គមស៊ីវិលទាក់ទិននឹងការអនុ​ម័ត​ច្បា​ប់​នានាហើយ​ក៏ច្រានចោល​ការសុំ​អន្តរាគមន៍​មួយចំនួន​របស់​ម្ចាស់​ឆ្នោត។ ក្នុងកិច្ចពិភាក្សាតុមូលដែលធ្វើនៅរាជធានីភ្នំពេញ នាថ្ងៃទី១៨ខែកុម្ភៈ តំណាងអង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោតខុមហ្វ្រែលដែលតា​មដានដំណើរ​ការ​សភា លោក កន សាវាង្ស បានអានរបាយ​ការណ៍​​អង្កេតលើ​ដំណើការរបស់រដ្ឋសភាថានៅអា​ណ​​ត្តិ​​ទី​​៥នេះ ​តំណាងរាស្ត្របក្សប្រឆាំងបានបញ្ចេញមតិជាច្រើន ពេលពិ​ភាក្សា​អ​នុម័តច្បាប់។

អ្នក​ឃ្លាំមើល​ថា​ប្រធាន​រដ្ឋ​សភា​ប្រើ​អំណាច​ការ​ពារ​រដ្ឋា​ភិបាល​ច្រើន​ជាង​ការ​ជំរុញ​ឲ្យ​អនុវត្ត​ច្បាប់

អង្គការCCIMដំណើរការកម្មវិធីទូរស័ព្ធសម្រាប់​ឲ្យអ្នកសារព័ត៌មានពលរដ្ឋរាយការណ៍ព័ត៌មាន​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 5:48 PM | 0 | 6186

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) នៅថ្ងៃព្រហស្បតិ៍នេះ សម្ពោធកម្មវិធីទូរស័ព្ធថ្មីមួយដែលមានឈ្មោះថា News Wire ដែលកម្មវិធីនេះអនុញ្ញាតឲ្យប្រជាពលរដ្ឋអ្នកសារព័ត៌មានអាចរាយការណ៍ព័ត៌មានដែលខ្លួនបានជួប។

ក្នុងពិធីសម្ពោធកម្មវិធីទូរស័ព្ទថ្មីនេះដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណាក្នុងរាជធានីភ្នំពេញ អ្នកគ្រប់គ្រងគម្រោង News Wire នៃអង្គការCCIM លោកស្រី ហុក ណារិន បានមានប្រសាសន៍ថា កម្មវិធីទូរស័ព្ទថ្មីនេះនឹងជួយសម្រួលដល់ពលរដ្ឋអ្នកសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មាន ឬហេតុការណ៍ដែលពួកគេបានឃើញ។ ទោះយ៉ាងណា លោកស្រីបញ្ជាក់ថា កម្មវិធីទូរស័ព្ធ News Wire នេះ ដំណើរការតែលើប្រព័ន្ធ Android ប៉ុណ្ណោះ ហើយពលរដ្ឋអ្នកសារព័ត៌មានត្រូវចុះឈ្មោះជាមុន ដោយត្រូវទាក់ទងទៅអង្គការCCIM ដើម្បីទទួលគណនេយ្យ សម្រាប់អាចរាយការណ៍ និងមើលព័ត៌មានដែលត្រូវបានរាយការណ៍តាមកម្មវិធីទូរស័ព្ទនេះបាន។

អង្គការCCIMដំណើរការកម្មវិធីទូរស័ព្ធសម្រាប់​ឲ្យអ្នកសារព័ត៌មានពលរដ្ឋរាយការណ៍ព័ត៌មាន

អ្នកគ្រូ នាង ផល្លា នៃអង្គការ គ្រួសារថ្មីទទួលបានគ្រឿង ឥស្សរិយយសពីប្រទេស​​បារាំង​

ដោយ លោក ទូច សុខា​​ | ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 3:28 PM | 0 | 141

អ្នកគ្រូ នាង ផល្លា ដែលមានកេរិ៍ឈ្មោះល្បីដោយសារតែការងារបង្រៀនកុមារពិការភ្នែក និងគ ថ្លង់ ទទួលបានគ្រឿងឥស្សរិយយសអប់រំ (Orde des Palmes Académiques) ពីប្រទេសបារាំង ដោយប្រទេសនេះលើកឡើងថាទង្វើរបស់អ្នកគ្រូជាការងារគំរូ“ដ៏គួរឲ្យកត់សម្គាល់”។ ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃនេះ ស្ថានទូតបារាំងប្រចាំកម្ពុជាឲ្យដឹងថា នៅថ្ងៃពុធនេះឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំប្រទេសកម្ពុជា លោក ហ្សង់-ក្លូដ ពាំបឺហ្វ បានបំពាក់គ្រឿងឥស្សរិយយសដល់អ្នកគ្រូ នាង ផល្លា ដែលកំពុងបម្រើការនៅអង្គការគ្រូសារថ្មី និងជាអ្នកសម្របសម្រួលកម្មវិធីជាតិនៃ “ការអប់រំសម្រាប់កុមារពិការភ្នែក និងគ ថ្លង់”។

អ្នកគ្រូ នាង ផល្លា នៃអង្គការ គ្រួសារថ្មីទទួលបានគ្រឿង ឥស្សរិយយសពីប្រទេស​​បារាំង

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required