យុវជនស្នើអាជ្ញាធរធ្វើបាតុកម្មប្រឆាំងការផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងការបង្រៀនភាសាវៀតណាម
យុវជនមួយក្រុមមកពីបណ្តាខេត្តផ្សេងៗគ្នានៅថ្ងៃសុក្រនេះ បាននាំគ្នាដាក់ញត្តិនៅសាលារាជធានីភ្នំពេញស្នើសុំធ្វើបាតុកម្មដោយអហិង្សានៅទីលានប្រជាធិបតេយ្យថ្មី ដើម្បីទាមទារបញ្ឈប់ការផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងលុបចោលគម្រោងបង្កើតអាគារសិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។