ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក

រដ្ឋ​សភា​ប្រកាស​រើស​បេក្ខជន​ប្រធាន​ គ.ជ.ប​ ថ្មី​ ជំនួស​លោក​ ស៊ិក​ ប៊ុនហុក​

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាសបើកចំហឱ្យសាធារណជនទូទៅដាក់ពាក្យឈរឈ្មោះជាបេក្ខជនជ្រើសរើសជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ជំនួសលោក ស៊ិក ប៊ុនហុក ដែលបានប្រកាសលាឈប់ក្រោមហេតុផលបញ្ហាសុខភាព។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman ​ជាពិភាក្សាការងារជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចការបរទេសនៃប្រទេសទាំងពីរ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​បើក​លំហ​ប្រជា​ធិប​តេយ្យ​មុន​ការ​បោះឆ្នោត​ ខណៈ​កម្ពុជា​​ស្នើ​​​​​លុប​​​​បំណុល​​​​ចាស់​

ប្រមុខការទូត​​អាមេរិកជំរុញ​​​រដ្ឋាភិបាលកម្ពុជាបើកឡើងវិញនូវលំហប្រជាធិបតេយ្យ នយោ​បាយ និង​សិទ្ធិមនុស្ស មុនការបោះឆ្នោតចូលមកដល់ រីឯ​រដ្ឋាភិបាលកម្ពុជាវិញស្នើ​ឱ្យអាមេរិក​លុប​ចោលបំណុលពីសម័យសង្គ្រាមក្នុងរបប លន់​ណុល សរុបទាំងការទាំងដើមជិត៧០០លាន​​​ដុល្លារ។

ហ៊ុន សែន និង​លោក សម រង្ស៊ី

លោក​ ហ៊ុន​ សែន​ ថា​អតីត​គណ​បក្ស​ប្រឆាំង​មាន​ផែនការ​បំផ្លាញ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់អតីតគណបក្សប្រឆាំងថា មានផែនការបំផ្លាញការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២ខាងមុខ ខណៈអ្នកវិភាគនយោបាយមើលមិនឃើញថា អតីតគណបក្សប្រឆាំងមានលទ្ធភាពធ្វើអ្វីបាននោះឡើយ។

ហិបឆ្នោត ក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី ៦

គ.ជ.ប​ លើក​ពេល​បោះឆ្នោត​សាកល្បង​​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​ឆ្នាំ​២០២១​ ដោយ​សារ​បញ្ហា​កូវីដ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចលើកពេលអនុវត្តដំណើរការ​នៃ​ការបោះឆ្នោតសាកល្បង សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ ដោយសារស្ថានភាពជំងឺ​កូវីដ-១៩ នៅតែបន្តវាយលុកកាន់តែធ្ងន់ធ្ងរ។

ហិបឆ្នោត ក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី ៦

គ.ជ.ប​ អំពាវនាវ​ទៅ​អ្នក​ពាក់ព័ន្ធ​ឱ្យ​​សហការ​​ ដើម្បី​​​ការ​​បោះ​​ឆ្នោត​​ឃុំ-សង្កាត់​ទទួល​​​​​​​បាន​​ផ្លែ​​​​ផ្កា​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវទៅគណបក្សនយោបាយ អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ រួ​ម​ទាំងអ្នកពាក់ព័ន្ធផ្សេងទៀត ឱ្យចូលរួមសហការ ដើម្បីជំរុញដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សាឃុំ-ស​ង្កា​ត់អា​ណត្តិ​​​ថ្មីនេះឱ្យសម្រេចបានជោគជ័យ។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នឹងធ្វើឡើងនៅទី៥ ខែមិថុនាឆ្នាំក្រោយ

រដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥។

សង្គម​​ស៊ីវិល​​ជំរុញ​​ឱ្យ​​បង្កើត​​ប្រព័ន្ធ​​ដែល​​ពលករ​​ខ្មែរ​​នៅ​​ក្រៅ​​ប្រទេស​អាច​​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​​បាន​

​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត និង​គណបក្ស​នយោបាយ​មួយចំនួន ស្នើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប​) លើក​សំណើ​ទៅកាន់​រដ្ឋាភិបាល ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់ស្តី​ពីការបោះឆ្នោត ដើម្បី​បើកផ្លូវ​ឱ្យ​ពលករ​ចំណាកស្រុក​នៅ​ក្រៅប្រទេស​ដែល​មាន​ប្រមាណ២លាន​នាក់ អាច​ចុះឈ្មោះ​បោះឆ្នោត​បាន។

UPDATE៖ គ.ជ.ប​ ប្រកាស​​ថា​ គ្រោង​​រៀប​ចំ​​ការ​បោះ​ឆ្នោត​​តាម​​ប្រព័ន្ធ​​អន​​ឡា​ញ​សាក​ល្បង​​នៅ​​ឆ្នាំ​ក្រោយ​​នេះ​​

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប​.) អះអាង​ថា ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​មួយ​នេះ នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នូវ​ប្រព័ន្ធ​អន​ឡាញ​មួយចំនួន​បម្រើ​ឱ្យ​ការបោះឆ្នោត​នា​ពេល​ខាងមុខ ប៉ុន្តែថា មិនមែន​ជា​ការ​ចាប់ផ្ដើម​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ពី​ចម្ងាយ​នោះ​ឡើយ។

គ.ជ.ប គ្រោង​​រៀប​ចំ​​ការ​បោះ​ឆ្នោត​​តាម​​ប្រព័ន្ធ​​អន​​ឡា​ញ​សាក​ល្បង​​នៅ​​ឆ្នាំ​ក្រោយ​​នេះ​​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប គ្រោង​រៀបចំ​ការបោះឆ្នោត​តាម​អន​ឡាញ (Online​) នៅ​ឆ្នាំ២០២១ ដើម្បី​សាកល្បងមុននឹង​ឈាន​ទៅ​ធ្វើការ​អនុវត្ត​ជាក់ស្តែង សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​នា​ឆ្នាំ២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ឆ្នាំ២០២៣។

អាមេរិក​​អំពាវ​នាវ​​ឱ្យ​​បើក​​ឡើង​វិញ​​នូវ​​លំហ​​នយោ​បាយ​ ​ដើម្បី​​ឱ្យ​​ការ​បោះ​ឆ្នោត​​ខាង​មុខ​​មាន​​ប្រជា​ធិប​តេយ្យ​​ពិត​​ប្រាកដ​

សហរដ្ឋអាមេរិកអំពាវនាវ​ឱ្យ​បើក​ឡើងវិញ​នូវ​លំហ​នយោបាយ ដើម្បី​ឱ្យ​ការបោះឆ្នោត​ខាងមុខ ដំណើរការ​ទៅ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ ខណៈ​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ស្ថិតនៅ​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​នៅឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ