គ.ជ.ប. ថាទទួលបានបណ្ដឹងតវ៉ា៤២ករណីនៅទូទាំងប្រទេសក្រោយបិទការតវ៉ា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានឲ្យដឹងថា បណ្ដឹងតវ៉ាចំនួន ៤២ ត្រូវបានប្រជាពលរដ្ឋដាក់ទៅស្ថាប័នមួយនេះនៅតាមបណ្ដាខេត្តចំនួន ៥ និងនៅរាជធានីភ្នំពេញ។