កំសាន្ដ

គង្គ ប៊ុន​ឈឿន ​​ផ្ដាំ​ចុង​ក្រោយ​ឲ្យ​​​​​ឈប់​ចម្លង​បទ​បរទេស​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 8:44 AM | 1 | 8186

បន្ទាប់ពីទទួលមរណភាពកាលពីថ្ងៃទី១៧ មេសា សពរបស់លោក គង្គ ប៊ុនឈឿន ត្រូវបានក្រុមគ្រួសារបញ្ជាក់ថានឹងត្រូវកំណត់ឲ្យបូជានៅថ្ងៃសៅរ៍សប្ដាហ៍នេះហើយក្នុងប្រទេសន័រវេស ប៉ុន្តែនឹងអាចតម្កល់ទុករហូតដល់១០០ថ្ងៃ ឬច្រើនជាងមុន មុននឹងបញ្ជូនមកតម្កល់នៅកម្ពុជា ដោយសារតែទីអាស្រមតម្កល់ធាតុនៅខេត្តកំពង់ស្ពឺទើបតែស្ថាបនាបាន៩០ភាគរយ។

គង្គ ប៊ុន​ឈឿន ​​ផ្ដាំ​ចុង​ក្រោយ​ឲ្យ​​​​​ឈប់​ចម្លង​បទ​បរទេស

ជើង​ខ្លាំង ព្រំ សំណាង ឈ្នះ​ថៃ​ទាំង​វេទនា​

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 8:59 AM | 0 | 1487

កា​រប្រកួត​អន្តរជាតិ​ក្រោយ​​ចូល​ឆ្នាំ​ខ្មែរ​ កាល​ពីថ្ងៃ​ទី​​​​១៧ មេសា នៅ​​លើសង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ កីឡាករ ព្រំ សំណាង ដែល​អ្នក​ណា​ក៏​ស្គាល់​យូរ​មក​ហើយ​ក្នុង​ពិភព​​​ប្រដាល់​​​​ថា​ជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​ម្នាក់ បាន​​ឈ្នះ​ពិន្ទុ​​​​​​​លើគូ​ប្រកួត​ជា​ជន​ជាតិ​ថៃដោយ​​​ស្ថានភាព​​​​ប្រផះ​ប្រភីង​បំផុត​សម្រាប់​កា​រប្រកួត​​​។ ​​កីឡាករ​​​​ថៃ​បាន​ទាំង​វាយ​​ឲ្យ​​​​​គេ​​បែក​រយះ​​​​​​​​​​​​​​​​ដូច​​គេ​យក​កាំបិត​ឆូតពីលើ​ ​សឹង​មិន​ជឿ​ថា​​​​​​គេ​នឹង​​​តស៊ូ​បាន​ដល់​ទឹក​ចុ​ង​ក្រោយនោះ​ផង​​​​​​​​។

ជើង​ខ្លាំង ព្រំ សំណាង ឈ្នះ​ថៃ​ទាំង​វេទនា

តារាចម្រៀង ​​​​រាជ បុរី ​ក្រឡាប់​រថយន្ត​ស្លាប់​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 8:03 AM | 1 | 24233

កាល​ពី​យប់​ថ្ងៃ​ទី​​១៦ ខែមេសា​​​​មុន​នេះ ​​តារា​ចម្រៀងនិង​ជា​តារា​សម្ដែង​ល្បី​ឈ្មោះគួរ​សម​នៅ​ក្នុង​ផលិតកម្ម​ក្លាស៊ិក ​​​លោក​​ រាជ បុរី ត្រូវ​បាន​​​​​​​សមាជិក​គ្រួសារ​ចេញ​មុខ​​​ប្រកាស​ថាបាន​ទទួល​មរណភាពហើយ បន្ទាប់​ពី​​លោក​​បាន​ជួប​ឧបទ្ទវហេតុ​​ក្រឡាប់​រថយន្ត​​ដ៏​រន្ធត់មួយ​​​​​​​​ក្នុង​ពេល​ធ្វើដំណើរ​។

តារាចម្រៀង ​​​​រាជ បុរី ​ក្រឡាប់​រថយន្ត​ស្លាប់

ការប្រគំតន្ត្រី​​នៅ​​​កម្ពុជា​​ក្រោម អាជ្ញាធរវៀតណាម​​រារាំង​យប់​ទី​២    ​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 7:33 AM | 2 | 16028

ប្រភព​ផ្លូវ​ការ​បាន​អះអាង​ថា​ការ​​ប្រគំតន្រ្តី​លក់​សំបុត្រ​​​នៅ​ខេត្ត​ព្រះ​ត្រពាំង​​​(កម្ពុជា​ក្រោម​)ដែល​​​ចូល​​រួម​ដោយ​​តារា​ល្បី​ៗ​រួម​មាន​​លោក ​ព្រាប សុវត្ថិ អ្នក​នាង​​ម៉េង កែវ​ពេជ្ជតា ​​និង​តារា​​​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​នោះ ​​​ ប្រព្រឹត្តទៅ​បាន​តែ​មួយ​យប់​ប៉ុណ្ណោះ ​​ក៏​ត្រូវ​​អាជ្ញាធរ​វៀតណាម​កំណត់​​ឲ្យ​រើ​បង្វិច​មក​ស្រុក​កំណើត​វិញ​​​​​​​។ យ៉ាង​ណា​ក៏​​ដោយ តារា​ម្នាក់​​​​​​​​ៗ​ដែល​ចូ​ល​រួម​ច្រៀង​រាំ​នៅ​​ក្នុង​​​ពិធី​នោះ ហាក់​​មិន​ហ៊ាន​​បញ្ជាក់​​ពី​មូល​ហេតុ​​​​​​​នោះ​ទេ ​​បើ​ទោះជាកា​រ​​ប្រគំតន្ត្រីដែល​​​​ប្រកាស​​​​ធ្វើ​ចំនួន​​២​យប់​ជាប់​គ្នា ស្រាប់តែ​ត្រូវ​រើ​រោង​​​​​​​​នៅ​យប់​ថ្ងៃទី​​២​នោះ​ក៏​ដោយ​។

ការប្រគំតន្ត្រី​​នៅ​​​កម្ពុជា​​ក្រោម អាជ្ញាធរវៀតណាម​​រារាំង​យប់​ទី​២    

បទ ​​«​រាំ​ញីកែង​ជើង» ក្លាយ​ជា​ប្រធានបទ​ចម្រូង​ចម្រាស​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 10:25 PM | 1 | 42166

ក្នុង​​​អំឡុង​​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​​នេះ ​បទ​​ថ្មី​របស់​អ្នក​​នាង ​ពេជ្រ សោភា និង​លោកដេវីត ​ក្រោមចំណង​ជើង​ថា​«​រាំ​ញី​កែង​ជើង»​ ​​ត្រូវ​គេ​កត់​សម្គាល់​ថា​​​​​​​​​ទទួល​បានប្រជាប្រិយភាព​យ៉ាង​ខ្លាំង​​​​ក្នុង​ការ​រាំ​កម្សាន្ត។ តាម​រយៈវីដេអូ​​ឃ្លីប​ខ្លី​បង្ហោះ​​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់ ​ពេជ្រ សោភា ​​គឺ​​មាន​​​​​​ទាំង​ចាស់​ទាំង​ក្មេង និង​​​​​ជន​បរទេស​នៅ​ឯក្រៅ​ប្រទេស​បាន​រាំ​​បទ​នេះ​យ៉ាង​ពេញ​និយម។ ប៉ុន្តែ​ភាព​​ខ្ទរខ្ទារ​​របស់​​​​​បទនេះ​ក៏​​ក្លាយ​ជាប្រធាន​បទ​​ចម្រូង​ចម្រាស​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកផងដែរ។

បទ ​​«​រាំ​ញីកែង​ជើង» ក្លាយ​ជា​ប្រធានបទ​ចម្រូង​ចម្រាស

ពលរដ្ឋ​កុះករធ្វើបុណ្យនៅ​​រូបសំណាក​តា​ខ្មៅ​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 10:55 AM | 0 | 1601

កាល​ពី​​​ល្ងាច​ថ្ងៃ​​​ទី១០ មេសា ​​​​​​ពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​​រហូត​ដល់​​រាប់​ពាន់នាក់ ត្រូវ​គេ​ឃើញ​​​​​ប្រារព្ធ​ពិធី​​​​​ថ្វាយ​ភ្លេង ​ថ្វាយ​​ផ្កា​ភ្ញី ថ្វាយ​របាំ ​ធ្វើ​ពិធី​​ស្រោច​ទឹកនិង​បួង​សួង​យ៉ាង​ណែនតាន់​តាប់​​អស់​រយៈ​ពេល​ប៉ុន្មាន​ម៉ោង នៅ​​ខាងមុខ​រូប​សំណាក​​​​​លោក​តាម៉ៅ​ឬ​តា​ខ្មៅ ស្ថិត​នៅ​​​​រង្វង់មូល​​ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្ដាល​។ នេះ​ជា​​​ប្រពៃ​ណីដែល​​អ្នក​ក្រុងតាខ្មៅ​​​ទម្លាប់​ធ្វើ​​​រាល់​​មុន​​​ឱកាស​​បុណ្យ​ចូលឆ្នាំ​​ខ្មែរ​​​​មក​ដល់ម្ដង​ៗ​ ប៉ុន្តែ​ពិធី​លើក​នេះ​​​មាន​សភាព​​កក​កុញ​​ជាងមុន ​​​​ដោយ​បាន​នឹង​ធ្វើ​ឲ្យ​​រង្វង់​មូល​​ក្រុង​តាខ្មៅ​​កកស្ទះ​​​អស់​ប្រមាណ​​​៣​ម៉ោង​ពេញ​។

ពលរដ្ឋ​កុះករធ្វើបុណ្យនៅ​​រូបសំណាក​តា​ខ្មៅ

ពែកមី ​​ចំណាយ​លុយ​​ធ្វើកម្មវិធី​​​​​​​​ថ្ងៃ​​​ចូលឆ្នាំ​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 10:44 AM | 0 | 5245

ផ្ទុយ​ពី​តារា​​ល្បី​ភាគច្រើន​ដែល​សម្រុក​ទទួល​ការងារ​​ដើម្បី​​កើប​ប្រាក់និង​ដើម្បី​​រក្សា​ភាព​លេចធ្លោ​​​​​ក្នុង​អំឡុង​​​​៣​ថ្ងៃ​ចូល​ឆ្នាំ​ ​លោក ​​ចែម ចាន់ដារ៉ា ​ហៅ​ពែកមី ​ បាន​ប្រកាស​ដោយ​មុត​មាំ​ថា​​​អត់​ទទួល​ការ​ងារ​​​​ទាំង​អស់​​នៅ​អំឡុង​​​បុណ្យ​ចូល​ឆ្នាំ​។ ​ក្នុង​នោះលោក​ក៏​​អះអាង​ថា ​នឹង​ចំណាយ​​លុយ​​​​​ធ្វើ​បុណ្យ​ចែកទាន ​​​​​​​​​រៀប​ចំ​កម្មវិធី​​រាំ​ច្រៀងជា​ច្រើន​​ដើម្បី​​ឲ្យ​អ្នក​ស្រុក​នៅ​ខេត្ត​ស្វាយ​រៀង​​​​​​​​​បាន​សប្បាយ​ទាំង​​​៣​ថ្ងៃ​​​​​​ក្នុងថ្ងៃ​ចូល​ឆ្នាំ​។

ពែកមី ​​ចំណាយ​លុយ​​ធ្វើកម្មវិធី​​​​​​​​ថ្ងៃ​​​ចូលឆ្នាំ

ពេជ្រ ម្ទេស​ខ្មាំង ឈ្នះ​តំណែង​ជើងឯកកៀកថ្ងៃ​​ចូល​ឆ្នាំ​

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 10:36 AM | 0 | 2424

នៅ​ទី​បំផុត ​កីឡាករ​វ័យ​ក្មេង​​ពេជ្រ ម្ទេស​ខ្មាំង​ មក​ពី​ក្លឹប​​អរុណរះ​កីឡា បាន​​ក្លាយ​ជាម្ចាស់​​ខ្សែ​ក្រវាត់​ជើង​ឯក​​​ដូចការ​គ្រោងទុក​មែន ​នៅ​​​ក្នុង​ព្រឹត្តិការណ៍​កំពូល​​ជើងឯក​ Tiffy Super Fight ​វគ្គ​​​៣​​​ដែល​បាន​ធ្វើ​ឡើង​នៅ​​ប៉ុស្ដិ៍​លេខ​​​៥​កាល​​ពី​​​​​ល្ងាច​ថ្ងៃ​ទី​​១០ មេសា។ នេះ​ជា​​​​​​​​លទ្ធផល​​ដែល​គេ​ចង់​បាន ហើយ​ក៏ជា​ជ័យជម្នះ​​​​​​​​​​​​​​​​គួរ​ជា​ទី​មោទនៈ​ផងដែរសម្រាប់​​​កីឡាករ​រូប​នេះ​​​​​​ក្នុង​​​​​​ឱកាស​​​បុណ្យ​ចូលឆ្នាំ​​ខ្មែរ។

ពេជ្រ ម្ទេស​ខ្មាំង ឈ្នះ​តំណែង​ជើងឯកកៀកថ្ងៃ​​ចូល​ឆ្នាំ

នាយគ្រឿន និងផលិតករសុំ​ឲ្យ​ក្រសួងវប្បធម៌យោគយល់​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 5:23 PM | 0 | 6284

តបនឹងប្រតិកម្មរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជុំវិញពាក្យសម្ដីរបស់នាយគ្រឿន ដែលត្រូវគេស្រង់យកទៅចុះផ្សាយធ្វើឲ្យក្រសួងក្ដៅស្លឹកត្រចៀកនោះ ទាំងសាមីខ្លួន និងចាងហ្វាងផលិតកម្ម បានធ្វើការបញ្ជាក់ជាច្រើនក្នុងន័យបញ្ចប់ចម្រូងចម្រាស់ដែលត្រូវគេមើលឃើញថា បណ្ដាលមកពីក្រុមផលិត និងអ្នកជំនាញភាពយន្តរបស់ក្រសួងធ្វើការមិនទាន់យល់ចិត្តគ្នា។ ភាគីអ្នកឆ្លើយតបក៏បានព្យាយាមពន្យល់ពីផលវិបាក ដើម្បីឲ្យក្រសួងវប្បធម៌មានការយោគយល់ពាក់ព័ន្ធនឹងបញ្ហាដែលបានចោទឡើងនោះផងដែរ។

នាយគ្រឿន និងផលិតករសុំ​ឲ្យ​ក្រសួងវប្បធម៌យោគយល់

ឌួង ហ្សូរីដា ធ្វើទូតសុឆន្ទៈឲ្យក្មេងពិការស្មារតី​

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 9:08 AM | 0 | 2088

ជាលើកទី១ដែលតារាសម្ដែង និងជាពិធីការិនីជើងចាស់កញ្ញា ឌួង ហ្សូរីដា សម្រេចចិត្តទទួលយកតំណែងជាឯកអគ្គរាជទូតសុឆន្ទៈរបស់អង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍ហៅកាត់ថា HHC Cambodia ដើម្បីរួមចំណែកជួយសង្គ្រោះដល់ក្មេងពិការរបស់អង្គការនេះ ដែលពួកគេគឺជាក្មេងពិការខាងផ្នែកស្មារតី។

ឌួង ហ្សូរីដា ធ្វើទូតសុឆន្ទៈឲ្យក្មេងពិការស្មារតី

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required