មន្ត្រីថ្នាក់ជាតិនឹងប្រគល់ភារកិច្ចឱ្យអាជ្ញាធរមូលដ្ឋានរៀបចំការប្រមូលសំរាមរបស់ពលរដ្ឋនៅជនបទ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អះអាងថា នឹងប្រគល់ភារកិច្ចឱ្យអាជ្ញាធរមូលដ្ឋានដើម្បីរៀបចំឱ្យមានការប្រមូលសំរាមរបស់ពលរដ្ឋនៅទីជនបទទុកដាក់ឱ្យបានត្រឹមត្រូវ ខណៈបញ្ហាសំរាមនេះនៅតែជារឿងស្មុគស្មាញ និងមិនទាន់អាចដោះស្រាយបាននៅឡើយ។