ស្ថានទូត​​កម្ពុជា​​នៅ​​ម៉ាឡេស៊ី​ ជួយ​​ស្ត្រី​​ខ្មែរ​​ដែល​​រង​គ្រោះ​​ដោយ​​ម្ចាស់​ផ្ទះ​​កាត់​​ត្រចៀក​​ត្រឡប់​​មក​​កម្ពុជា​​វិញ​

​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ជួយ​អន្តរាគមន៍​នាំ​ក្មេងស្រី​ខ្មែរឥស្លាម​ម្នាក់ត្រឡប់​មក​កម្ពុជា​វិញកាលពី​ចុងខែ​មករា បន្ទាប់ពី​ម្ចាស់ផ្ទះធ្វើទារុណកម្ម​កាត់​ត្រចៀក។

ក្រុមហ៊ុន​​សិង្ហបុរី​ និង​ចិន​ នឹង​​កាន់​កាប់​​សិទ្ធិ​​ប្រមូល​​សំរាម​​ក្នុង​​រាជ​ធានី​​ភ្នំពេញ​​ជាមួយ​​ក្រុម​ហ៊ុន​​ស៊ីន​ទ្រី​​

តំណាង​ក្រុមហ៊ុន​ប្រមូល​សំរាម ឱ្យ​ដឹង​ថា ក្រុមហ៊ុន​សិង្ហបុរី និង​ចិន នឹង​កាន់កាប់​សិទ្ធិ​ប្រមូលនិង​គ្រប់គ្រង​សំរាមនៅ​តំបន់​ចំនួន២ក្នុងចំណោម​បី​តំបន់​នៅ​រាជធានី​ភ្នំពេញ ខណៈ​ក្រុមហ៊ុន​ស៊ីន​ទ្រី​នឹង​បន្ត​សេវាកម្ម​របស់​ខ្លួន​នៅ​តំបន់​ភាគ​កណ្តាល​និង​ខាងត្បូង​នៃ​ទីក្រុង។

អ្នកមានជម្លោះដីធ្លីនៅបឹងទំពុនប្រមូលផ្តុំតវ៉ាទាមទារឱ្យរដ្ឋាភិបាលពន្លឿនដោះស្រាយជូនពួកគេ

ប្រជាពលរដ្ឋនៅបឹងទំពុន រាជធានីភ្នំពេញ ប្រមូលផ្តុំគ្នានៅលើដីមានជម្លោះ ដើម្បីអំពាវនាវទៅរដ្ឋាភិបាលពន្លឿនដោះស្រាយដីធ្លីជូនពួកគេឱ្យបានឆាប់ដោយអះអាងថា ក្រុមហ៊ុនឈូសឆាយយកដីរបស់ពួកគេដោយមិនផ្តល់សំណង។

យន្តហោះកំពុងតែធ្វើការចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

ស្រ្តី​​ខ្មែរ​​រង​គ្រោះ​​ដោយ​​ការ​​ជួញដូរ​​នៅ​​ចិន​​ដែល​​ដង្ហោយ​​រក​​អ្នក​ជួយ​​តាម​​ហ្វេស​ប៊ុក​ បាន​​មក​ដល់​​កម្ពុជា​

​ស្រ្តី​ខ្មែរ​រងគ្រោះ​ដែល​បង្ហោះ​សារ​រក​ជំនួយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក កាលពី​ខែធ្នូ ត្រូវ​បាន​អាជ្ញាធរ​ជួយ​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​រូប​គាត់​ត្រូវ​បាន​ឃាត់ទុក​នៅ​ប៉ុស្តិ៍​ប៉ូលិ​សចិន អស់​រយៈពេល​ជាង១ខែ។

ពលរដ្ឋ​​ស្នើ​​អាជ្ញាធរ​​សង់​​បង្គន់​​សាធារណៈ​​បន្ថែម​ ដើម្បី​​បំពេញ​​តម្រូវ​ការ​​ប្រើ​ប្រាស់​​

ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​រាជធានី​ភ្នំពេញ បាន​ស្នើ​ដល់​អាជ្ញាធរ​សាងសង់​បន្ទប់ទឹក​សាធារណៈ​បន្ថែម​ទៀត ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់​និង​ចៀសវាង​ការ​បន្ទោបង់​ពាសវាលពាសកាល​តាម​សួនច្បារ ឬដើមឈើ ឬទីតាំង​មួយចំនួន​ ដែល​បង្ក​ឱ្យ​មាន​ក្លិនស្អុយនិង​ប៉ះពាល់​បរិស្ថាន។

មន្រ្តី​ទូត​កម្ពុជា​ជួយ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ខុស​ច្បាប់​ជាង​៤០​នាក់​​មក​មាតុភូមិ​វិញ​

មន្ត្រីទូត​កម្ពុជា ឱ្យដឹងថា ស្ថានកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃនិង​ម៉ាឡេស៊ី បានជួយ​សម្របសម្រួលជាមួយអាជ្ញាធរថៃនិងម៉ាឡេស៊ី ដើម្បីជួយពលរដ្ឋខ្មែរជាង៤០នាក់ដែលបានធ្វើចំណាក​ស្រុក​ដោយ​ខុសច្បាប់​ទៅកាន់ប្រទេសទាំងនោះ​ ឱ្យ​បាន​ត្រឡប់មកកម្ពុជាវិញ។

ក្រសួង​សុខា​ភិបាល​តម្រូវ​ឱ្យ​អ្នក​រៀប​ចំ​បុណ្យ​​និង​អាពាហ៍​ពិពាហ៍​ដាក់​ភ្ញៀវ​តែ​ត្រឹម​៥​នាក់​ក្នុងមួយតុ

ក្រសួងសុខាភិបាលបានដាក់ចេញវិធានការសុខាភិបាលថ្មី ដោយតម្រូវឱ្យម្ចាស់ពិធីមង្គលការឬកម្មវិធីបុណ្យនៅទូទាំង២៥រាជធានី-ខេត្ត ឱ្យរៀបចំតុសម្រាប់ភ្ញៀវអង្គុយតែ៥នាក់ក្នុងមួយតុៗ​ដើម្បីចូលរួមក្នុងការបង្ការនិងទប់ស្កាត់ការចម្លងនៃជំងឺកូវីដ១៩​។

ពលរដ្ឋ​ខ្មែរ​កើន​ឡើង​ជាង​២​លាន​១​សែន​នាក់​បន្ថែម​ទៀត​ក្នុង​​១១​ឆ្នាំ​ចុង​ក្រោយ​

របាយការណ៍ជាតិលទ្ធផលចុងក្រោយនៃជំរឿនដែលចេញផ្សាយដោយក្រសួង​ផែនការ ថ្ងៃ​ទី២៦​ខែ​មករា​នេះ បង្ហាញថា កម្ពុជាមានពលរដ្ឋជាង១៥លាន៥សែននាក់ គិតត្រឹមខែមីនា ឆ្នាំ២០១៩ ខណៈដែល១១ឆ្នាំមុន គឺនៅឆ្នាំ២០០៨ មានចំនួន​ជាង​១៣លាន៣សែននាក់ ( ១៣ ៣៩៥ ៦៨២) នាក់។

ពលករខ្មែរជិត១០នាក់រងរបួសដោយសារសំណង់ស្ពានអាកាសបាក់សង្កត់ពីលើ

អាជ្ញាធរកម្ពុជាបានឱ្យដឹងថា យ៉ាងហោចណាស់ពលករខ្មែរជិត១០នាក់រងរបួសធ្ងន់និងស្រាល ដោយសារសំណង់ស្ពានអាកាសនៅប្រទេសថៃ បាក់ស្រុតសង្កត់ពីលើពួកគេ។ អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ប្រាប់វីអូឌី តាមតេឡេក្រាម នៅថ្ងៃ២៤ ខែមករានេះថា បើតាមព័ត៌មានបឋម ការដ្ឋានសាងសង់ស្ពានអាកាសនៅប្រទេសថៃ ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ឃុំឃោកស៊ូង ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា បានបាក់ស្រុតសង្កត់ពីលើពលករខ្មែរចំនួន៧នាក់ ក្នុងនោះមានស្រី៣នាក់ និងប្រុស៤នាក់ កាលពីវេលាម៉ោង១៤:១៨នាទី ថ្ងៃទី២៣ ខែមករាម្សិលមិញ។ ក្រសួងបន្តថា ក្នុងចំណោមពលករ៧នាក់ដែលរងរបួសនោះ មានចំនួន ២នាក់ រងរបួសធ្ងន់នៅត្រង់ជើង ខណៈបច្ចុប្បន្ននេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមហារ៉ាតនគររាជសីមា ។ អ្នកនាំពាក្រក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ស្រដៀងនឹងលោក ហេង សួរ ដែរ ប៉ុន្តែលោកថា អាជ្ញាធរនិងអ្នកពាក់ព័ន្ធកំពុងស្វែងរករុករកមនុស្សបន្ថែមទៀត ខ្លាចមានអ្នកជាប់នៅក្នុងគំនរសំណង់បាក់ទាំងនោះ។ បន្ថែមពីនេះ អ្នកនំាំពាក្រក្រសួងការបរទេសរូបនោះអះអាងថា ស្ថានទូតកម្ពុជា កំពុងធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីយកអំណោយជាប្រាក់ និងសម្ភារៈមួយចំនួន ទៅជូនជនរងគ្រោះនៅថ្ងៃស្អែកផងដែរ។ មន្ត្រីគម្រោង នៃអង្គការសង់ត្រាល់

លោក​ ហ៊ុន​ សែន​ ក្រើន​រំឭក​មន្ត្រី​​ជា​​ថ្នាក់​ដឹក​នាំ​​ឈប់​​ឱ្យ​​ភរិយា​​មក​​ឡូក​ឡំ​​ការងារ​​ដល់​​ការិ​យាល័យ​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំឭក​ទៅ​រដ្ឋមន្ត្រី​មួយចំនួននិង​មន្ត្រី​ជា​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ កុំឱ្យ​យក​ភរិយា​មក​លូកលាន់​ការងារ​ដល់​ការិយាល័យ និង​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ឡើងវិញ ដើម្បី​កុំឱ្យ​មន្ត្រី​ក្រោម​ឱវាទអស់ជំនឿ​លើ​ការដឹកនាំ​របស់​ខ្លួន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ