ចរាចរតាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

រដ្ឋា​ភិបាល​​សម្រេច​​ពន្យារ​ពេល​៣​ខែ​​ទៀត​​សម្រាប់​​ពលរដ្ឋ​​ស្នើ​សុំ​​ការ​ផ្ទេរ​​កម្ម​សិទ្ធិ​​យាន​យន្ត​​

រដ្ឋាភិបាល​បានសម្រេច​ពន្យារពេល ៣ខែ​បន្ថែម​ទៀត​ សម្រាប់​ពលរដ្ឋ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​របស់​ពួក​គេ ខណៈ​ចំនួន​នៃ​ការផ្ទេរ​កម្មសិទ្ធិ​យានយន្ត​នៅ​រយៈពេល ៣ខែ​ចុងក្រោយ​នេះ កើនឡើង​ខ្ពស់។

ស្នង​ការ​​ក្រុង​​ថា​បាន​​ព្រមាន​​មន្ត្រី​​នគរ​បាល​​ដែល​​ប្រើ​​អំពើ​​ហិង្សា​​លើ​​ជន​សង្ស័យ​​រឿង​​គ្រឿង​ញៀន​​

ស្នងការ​នគរបាល​ក្រុងភ្នំពេញ អះអាង​ថា មន្ត្រី​នគរបាល​មួយ​ក្រុម​ដែល​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​លើស​នីតិវិធី​នោះ ត្រូវ​ដាក់​ពិន័យ​ជា​លាយលក្ខណ៍​អក្សរ ប៉ុន្តែ​ថា កំហុស​នោះ​មិនដល់​ថ្នាក់​បញ្ឈរជើង ឬបណ្តេញ​ចេញពី​ក្រប​ខណ្ឌ​នោះ​ឡើយ។

សាលា​បឋម​សិក្សា​យុគន្ធរ

លោក ហ៊ុន សែន ព្រមាន​​ចាត់​វិធាន​ការ​​មន្ត្រី​​បើ​​រក​​ឃើញ​​ភាព​​មិន​​ប្រក្រតី​​លើ​​ការ​ឧបត្ថម្ភ​​ប្រាក់​​អ្នក​​ក្រី​ក្រ​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាត់វិធានការ​លើ​អាជ្ញាធរ​មូលដ្ឋាន ប្រសិនបើ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៅក្នុង​ដំណើរការ​ផ្ដល់​ប្រាក់ឧបត្ថម្ភ​ទៅដល់​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​មូលដ្ឋាន។

សកម្មជន​ដីធ្លី​នៅ​ភ្នំពេញ​ចោទ​អាជ្ញាធរ​រើសអើង​ពួក​គាត់​មិន​ព្រម​ធ្វើ​បណ្ណ​ក្រីក្រ​ឱ្យ​

សកម្មជនដីធ្លីនៅក្នុងរាជធានីភ្នំពេញអះអាងថា ពួកគាត់ប្រមាណ១០០គ្រួសារកំពុងមានជីវភាពលំបាកខ្លាំង ហើយព្យាយាមសុំបណ្ណបញ្ជាក់ភាពក្រីក្រពីអាជ្ញាធរ ដើម្បីទទួលបានការឧត្ថម្ភម្ហូបអាហារ និងការព្យាបាលជំងឺ ប៉ុន្តែអាជ្ញាធររើសអើងពួកគាត់មិនព្រមធ្វើឱ្យ។​

សាលា​រៀន​អន្តរជាតិ​ឃីដ​ខាសល​បង្ខំ​ចិត្ត​បិទ​ទ្វារ​ដោយ​សារ​ក្ស័យធន​

សាលារៀនអន្តរជាតិឃីដខាសល( Kid Castle International School)នៅថ្ងៃនេះ ប្រកាសបង្ខំចិត្តបិទទ្វារភ្លាមៗក្រោមមូលហេតុថា មិនអាចទ្រាំទ្រនឹងការចំណាយទៅលើថ្លៃជួលអគារ​ (ពេញ១០០%)​ ជារៀងរាល់ខែ​ និងប្រាក់ឧបត្ថម្ភបុគ្គលិកបានទេ។

ធនាគារពិភពលោកអនុម័តថវិកា៩៣លានដុល្លារជួយពលរដ្ឋក្រីក្រនៅកម្ពុជា

ធនាគារពិភពលោកបានសម្រេចអនុម័តឥណទាន៩៣លានដុល្លារជួយកម្ពុជាលើគម្រោង បង្កើនសុវត្ថិភាពសិទ្ធកាន់កាប់ដីធ្លី ការទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកសិកម្ម ដល់កសិករក្រីក្រ ព្រមទាំងសហគមន៍ជនជាតិដើមភាគតិច។

លោក W. Patrick Murphy និង លោក ហ៊ុន សែន

អាមេរិកផ្តល់ជំនួយចំនួន​៥៦លានដុល្លារដល់កម្ពុជាសម្រាប់វិស័យចំនួន៤

រដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តល់ជំនួយឥតសំណងប្រមាណ៥៦លានដុល្លារជូនដល់រាជរដ្ឋាភិបាលប្រទេសកម្ពុជា​សម្រាប់បម្រើលើវិស័យចំនួន៤រូមមានវិស័យអប់រំ សុខាភិបាល កសិកម្ម និងបរិស្ថាន។

ក្រសួងសាធារណការរំឭកម្ចាស់មធ្យោបាយដឹកជញ្ជូនអនុវត្តន៍វិធានការការពារកូវីដ១៩

ក្រសូងសាធារណការ និងដឹកជញ្ជូន ណែនាំទៅម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តដឹកជញ្ជូនជាថ្មីទៀត ឱ្យពង្រឹងអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការការឆ្លងរាលដាលមេរោគកូវីដ១៩ ដូចជា ការរក្សាអនាម័យ និង រក្សាគម្លាតសុវត្ថិភាពជាដើម។

លោក ហ៊ុន សែន ថា​ពល​រដ្ឋ​ខ្លះ​​ហៅ​ឱ្យ​អំណោយ​មក​ច្រើន​ជាង​ហៅ​ឱ្យ​ធ្វើ​ការ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំឭក​ដល់​មន្ត្រី​ពាក់ព័ន្ធ​ឱ្យ​ពិនិត្យ​វិនិច្ឆ័យ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ស្រង់​ឈ្មោះ​អ្នក​ក្រីក្រ​ពិតប្រាកដ​សម្រាប់​រដ្ឋ​ជួយ​ឧត្ថ​ម្ភ ព្រោះថា ពលរដ្ឋខ្មែរ​ខ្លះ​កន្លងមក​ហៅ​មក​យក​អំណោយ មក​ច្រើនជាង​ហៅ​ឱ្យធ្វើ​ការ ហើយ​អ្នកខ្លះ​មានទ្រព្យ​សមរម្យ​ហើយក៏​ដេកចាំ​យក​អំណោយ​ដែរ។

មន្ទីរ​ពេទ្យ​​មិត្តភាព​​កម្ពុជា​​-​ចិន​​ត្បូង​ឃ្មុំ​ គ្រោង​​បញ្ចប់​​ការ​សាង​សង់​​ក្នុង​​ឆ្នាំ​២០២១​​

អភិបាលខេត្ត​ត្បូងឃ្មុំ បាន​អះអាង​ថា ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិន​ត្បូងឃ្មុំ នឹង​សម្រេច​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ២០២១ ដោយ​រំពឹង​ថា ​នៅពេល​សាងសង់​រួចរាល់​ មន្ទីរពេទ្យ​នេះនឹង​ក្លាយជា​មន្ទីរពេទ្យ​ប្រចាំ​តំបន់​បម្រើប្រជាជន​ខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និង​មណ្ឌលគិរី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ