រដ្ឋា​ភិបាល​​ផ្ដល់​​ថវិកា​១០០​លាន​​ដុល្លារ​​ទៅ​តាម​​ជន​បទ​ ដើម្បី​​ពង្រីក​​ប្រព័ន្ធ​​ធារា​សាស្ត្រ​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​គ្រោង​បង្កើន​ការ​ទម្លាក់​ថវិកា​ជាង ១០០លាន​ដុល្លារ​ទៅ​ជនបទ ដើម្បី​ជួយ​ស្ដារ​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា​ឡើងវិញ ខណៈ​ដែល​កម្ពុជា​កំពុង​រង​ប៉ះ​ផល​ពាល់​ដោយសារ​វិបត្តិ​សុខភាព​សកល​ដែល​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា។

រដ្ឋា​ភិបាល​​ព្រមាន​​ចាត់​វិធាន​ការ​​លើ​​អ្នក​​កាប់​​រាន​​ដី​​ព្រៃ​ឈើ​​និង​​ព្រៃ​លិច​ទឹក​

​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​ចាត់វិធានការ​ទៅលើ​បទល្មើស​នេសាទ និង​ការ​កាប់​រាន​ដី​ព្រៃឈើ រួម​ទាំង​ព្រៃលិចទឹក ដោយ​ថា ដើម្បី​រក្សា​ធនធាន​ធម្មជាតិ​ឱ្យ​មានប្រសិទ្ធភាព។

រដ្ឋា​ភិបាល​​ប្រកាស​​ឧបត្ថម្ភ​​ប្រាក់​២៥​លាន​​ដុល្លារ​​ក្នុង​​មួយ​​ខែ​​ដល់​​ពលរដ្ឋ​​ក្រីក្រ​​អំឡុង​​វិបត្តិ​​កូ​វីដ​១៩​​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​នឹង​ចំណាយ​ថវិកា​រដ្ឋ​ចំនួន ២៥លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែៗ ដើម្បី​ជួយ​ដល់​ជីវភាព​ពលរដ្ឋ​ជាង ៦០ម៉ឺន​គ្រួសារ​អំឡុង​វិបត្តិ​ជំងឺ​កូ​រ៉ូ​ណា។

កម្មករ​រងគ្រោះ​ករណី​បាក់​អគារ​នៅ​ព្រះសីហនុ​ស្នើតុលាការ​ពន្លឿន​រឿង​ក្តី​នេះ

កម្មករដែលរងគ្រោះករណីបាក់រលំអគារនៅក្នុងខេត្តព្រះសីហនុកាលពីខែមិថុនាឆ្នាំ២០១៩ អំពាវនាវឱ្យតុលាការពន្លឿននីតិវិធីលើបណ្តឹងរបស់ពួកគាត់ ដើម្បីផ្តល់យុត្តិធម៌ និងជំរុញឱ្យក្រុមហ៊ុនផ្តល់សំណងដល់ពួកគាត់ដែលរងរបួសក្នុងហេតុការណ៍នេះ។​

កម្ពុជា​សម្រេច​បើក​ឱ្យ​ពលរដ្ឋ​វៀត​ណាម​ចូល​ និងចេញ​ប្រទេស​ធម្មតា​វិញ​

កម្ពុជាសម្រេចបើកព្រំដែនជាមួយវៀតណាម អនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសនេះ ចូលនិងចេញពីប្រទេសកម្ពុជាដូចធម្មតាវិញ បន្ទាប់ពីផ្អាកការឆ្លងកាត់រយៈពេលជាង៣ខែកន្លងមកនេះ ដោយមូលហេតុការពារឆ្លងរាលដាលកូវីដ១៩។

លោក សុខ ទូច អំពាវនាវឱ្យឈប់លុបបឹង​

ប្រធាន​រាជ្យបណ្ឌិត​សភា​កម្ពុជា​ អំពាវនាវដល់អ្នកពាក់ព័ន្ធឱ្យឈប់លុបបឹង ទុកធ្វើជាកន្លែងរំដោះទឹកកុំឱ្យលិចរាជធានី ហើយមើលគំរូអភិវឌ្ឍន៍តាមប្រទេសរីកចម្រើន និងកែប្រែទម្លាប់រក្សាគុណភាពបរិស្ថាន ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។

ភ្ញៀវទេសចរធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០។

កម្ពុជា​​សម្រេច​​កែ​សម្រួល​​លក្ខខណ្ឌ​​មួយ​ចំនួន​​សម្រាប់​​ជន​បរទេស​ និង​​ពលរដ្ឋ​ខ្មែរ​​កាន់​​លិខិត​ឆ្លង​ដែន​​បរទេស​​

កម្ពុជា​បានសម្រេច​កែសម្រួល​លក្ខខណ្ឌ​មួយចំនួន​សម្រាប់​អ្នកដំណើរ​មក​ពីក្រៅ​ប្រទេស​ចូល​មក​ប្រទេស​មួយ​នេះ នៅក្នុង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​នៅក្នុងចំណោម​អ្នកដំណើរ​មក​ពី​បរទេស។

សមាគម​​នគរ​បាល​​ស្នើ​​ឱ្យ​​ពិនិត្យ​​តារា​​កំប្លែង​​ដែល​​ធ្វើ​​ឱ្យ​​ប៉ះ​ពាល់​​កិត្តិ​យស​​នគរ​បាល​​

សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ​ឱ្យ​ពិនិត្យ​សកម្មភាព​របស់​តារា​កំប្លែង ដែល​កំពុង​ផលិត​ជា​វី​ឌី​អូ​ ហើយ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយចំនួន​ ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​នគរបាល។

លោក ឃួង ស្រេង ​ថា​វិវាទ​​ដី​ធ្លី​​នៅ​​ភ្នំពេញ​​ងាយ​​ដោះ​ស្រាយ​​បើ​​គ្មាន​​ការ​អុជ​​អាល​​ពី​​អ្នក​នយោបាយ​​

អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា​ រាល់​ទម្រង់​នៃ​ការ​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​នៅ​រាជធានី នឹង​ងាយស្រួល​ដោះស្រាយ ប្រសិនបើ​ជម្លោះដីធ្លី​នោះ មិនមាន​អ្នកនយោបាយ​ញុះញង់​នៅ​ពីក្រោយ។

សមាគម​​ខ្មែរ​ក្រោម​​ស្នើ​​រដ្ឋា​ភិបាល​​ជួយ​​អន្តរា​គមន៍​​ក្រោយ​​អាជ្ញា​ធរ​​វៀត​ណាម​​ចាប់​​បុរស​​ម្នាក់​​ជុំវិញ​​ជម្លោះ​ដី​ធ្លី​​

សមាគម​ខ្មែរក្រោម​ស្នើ​រដ្ឋាភិបាល​ឱ្យជួយ​ដោះស្រាយ​ករណី​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​ពលរដ្ឋខ្មែរ​ក្រោម​ក្នុង​ជម្លោះដីធ្លី ដោយ​ថា ដើម្បី​បង្ហាញថា រដ្ឋាភិបាល​មិន​បោះបង់​ពលរដ្ឋ​ខ្លួន​ដូចដែល​វៀតណាម​យកចិត្ត​ទុកដាក់​ពលរដ្ឋ​គេ​ដែល​រស់នៅ​កម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ