លោ​ក ស ខេង៖ ការ​​រឹត​​បន្តឹង​​ច្បាប់​​ចរា​ចរណ៍​​មិន​​ពាក់​ព័ន្ធ​​ជំងឺ​​កូ​វីដ​១៩​ទេ​​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក ស ខេង អះអាង​ថា ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​បង្កើន​ការ​ផាកពិន័យ​នោះ ​ធ្វើឡើង​ដើម្បី​ប្រយោជន៍​ពលរដ្ឋ មិនមែន​ជា​ការ​ដាក់បន្ទុក​បន្ថែម​ក្នុង​ពេល​កំពុង​បាត់បង់​ចំណូល​ដោយសារតែ​មេរោគ​កូ​វីដ១៩នោះ​ទេ។

ពលរដ្ឋ​ខ្មែរ​​នៅ​​ម៉ាឡេស៊ី​​ស្នើ​​រដ្ឋា​ភិបាល​​រក​​យន្ត​ហោះ​​ដឹក​​ពួក​​គេ​​មក​វិញ​ ក្រោយ​​បើក​​ឱ្យ​​ចូល​​គ្មាន​​ការ​​បញ្ជាក់​​សុខ​ភាព​

​ពលរដ្ឋខ្មែរ​ដែល​ជាប់​នៅ​ម៉ាឡេស៊ី អះអាង​ថា ទោះបី​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​វិល​ចូល​ប្រទេស​ដោយ​មិន​ចាំបាច់​មាន​លិខិតបញ្ជាក់​សុខភាព​ក៏ដោយ ក៏​ពួក​គេ​មិន​អាចម​កកម្ពុជា​វិញ​បាន​ដែរ ប្រសិន​រដ្ឋាភិបាល​មិន​ជួយ​អន្តរាគមន៍​ឱ្យ​មាន​យន្តហោះ​ដឹក​ពួក​គេ​ត្រឡប់​មក​កម្ពុជា​វិញ​នោះ។

អាជ្ញាធរ​​កំពង់​ធំ​​ថា​ នឹង​​ស្វែង​រក​​ដី​​សម្រាប់​​បម្លាស់​ទី​​ពល​រដ្ឋ​​រស់​នៅ​​លើ​​ផ្ទៃ​​បឹង​ទន្លេ​សាប​ក្រោយ​​ស្រង់​​ទិន្ន​ន័យ​​ច្បាស់​លាស់​​

អភិបាលខេត្ត​កំពង់ធំ អះអាង​ថា គម្រោង​ជម្លៀស​ពលរដ្ឋ​រស់នៅ​លើទឹក​ក្នុង​ឃុំ​ចំនួន​ពីរ​លើ​ផ្ទៃ​បឹងទន្លេសាប​ឱ្យមក​រស់នៅ​លើគោក នៅ​មិនទាន់​ចេញ​ជា​ផ្លូវការ​នៅឡើយ​ទេ ដោយ​ថា អាជ្ញាធរ​ត្រូវ​ស្រង់​ទិន្នន័យ​ពលរដ្ឋ​ដែល​ចង់​មក​រស់នៅ​លើគោក​ជាមុន​សិន ដើម្បី​ងាយស្រួល​សុំ​គោលការណ៍​រដ្ឋាភិបាល រក​ទីតាំង​ដីសម្បទាន​សង្គមកិច្ច​ជូន​ពួក​គាត់។

សហជីព​ថា ក្រសួងការងារ​សន្យា​ទូទាត់​សំណង​ជូន​អតីត​បុគ្គលិក​សណ្ឋាគារ Great Duke មិន​លើស​ពី​សប្ដាហ៍​នេះ​

តំណាង​អតីត​បុគ្គលិក​សណ្ឋាគារ The Great Duke អះអាង​ថា ក្រសួងការងារ​សន្យា​ទូទាត់ប្រាក់​អតីតភាព​ការងារ​ជូន​ពួក​គេ​ជាង ១៥០នាក់ នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​បញ្ចប់​ជម្លោះ។

អាជ្ញាធរ​​ខេត្ត​កំពង់ធំ​​ជំរុញ​​ឱ្យ​​អ្នក​វិនិយោគ​​បង្កើត​​រោង​ចក្រ​​កែ​ច្នៃ​​ដំណាំ​​កសិកម្ម​ និង​​កសិ​​ឧស្សាហ​កម្ម​​នៅ​ក្នុង​​ខេត្ត​​នេះ​​

អាជ្ញាធរ​ខេត្តកំពង់ធំ បាន​អំពាវនាវ​ឱ្យ​អ្នកវិនិយោគទុន​ជាតិ និង​អន្តរជាតិ​ចាប់អារម្មណ៍​បោះទុន​បង្កើត​ជា​រោងចក្រ​កែច្នៃ​វត្ថុធាតុដើម​ដំណាំ​កសិកម្ម និង​កសិ​ឧស្សាហ​កម្ម​ទៅជា​ផលិតផល​សម្រេច ត្បិត​ខេត្ត​នេះ​ បច្ចុប្បន្ន​ កំពុង​មាន​សក្តា​នុ​ពល​ខ្លាំង ពិសេស​លើ​ដំណាំ​កៅស៊ូ ស្វាយចន្ទី និង​ស្រូវ​ជាដើម។

រដ្ឋា​ភិបាល​​ចាប់​ផ្តើម​​ដំណើរ​ការ​​ផ្តល់​​ប្រាក់​ឧបត្ថម្ភ​​ដល់​​កម្មករ​​ដែល​​ព្យួរ​ការងារ​​ជាង​៣​ម៉ឺន​​នាក់​​

រដ្ឋាភិបាល​បាន​ចាប់ផ្តើម​ដំណើរការ​ផ្តល់​ប្រាក់​ឧប​ត្ថ​ម្ភដល់​កម្មករ​-កម្មការិនី និង​បុគ្គលិក​ក្នុង​វិស័យ​សេវាកម្មដែល​ព្យួរការងារ​ក្នុង​ជុំ​ទី១ ខណៈ​ដែល​កម្មករ​មួយចំនួន​បាន​ត្អូញត្អែរ​ពី​ការ​ខ្វះខាត​លើ​ការ​ចំណាយ ក្រោយ​ពួក​គេ​ត្រូវ​បាន​ព្យួរការងារដោយ​មិន​ទទួល​បាន​ប្រាក់​ឧប​ត្ថ​ម្ភ ៤០ដុល្លារ​ពី​រដ្ឋាភិ​បា​លភ្លាមៗ។

លោក ហ៊ុន សែន ប្រកាស​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អាច​ចូល​កម្ពុជា​ដោយ​មិន​ចាំ​បាច់​បញ្ជាក់​សុខភាព​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា ពលរដ្ឋខ្មែរនៅក្រៅប្រទេស​អាចវិលចូលកម្ពុជាបាន ដោយមិនចាំបាច់មានលិខិតបញ្ជាក់សុខភាពឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។

លោក ផៃ ស៊ី​ផាន ថា​រដ្ឋា​ភិបាល​​តែង​តែ​​ជួយ​​ដោះ​ស្រាយ​​បំណុល​​ពល​រដ្ឋ​​

អ្នកនាំពាក្យ​រដ្ឋាភិបាល​អះអាង​ថា ថ្នាក់ដឹកនាំ​តែងតែ​យកចិត្ត​ទុកដាក់​ប្រើ​គ្រប់​មធ្យោបាយ​ ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក មិន​ដូច​ការចោទប្រកាន់​របស់​គណបក្ស​នយោបាយ​ ឬអង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ទេ។

ធនាគារ​ជាតិ​​ទប់​ស្កាត់​​អំពើ​​ញុះ​ញង់​​បង្ក​​បញ្ហា​​ក្នុង​​សង្គម​​

ធនា​គារ​ជាតិ​បាន​ដាក់ចេញ​វិធានការ​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ​និង​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី សហការ​គ្នា​ដើម្បី​ទប់ស្កាត់​សកម្មភាព​ណា​ដែល​ហៅថា ជា​អំពើ​ញុះញង់​បង្ក​ឱ្យ​ប៉ះពាល់​ដល់ស្ថិរភាព​ហិរញ្ញវត្ថុ និង​សង្គម។

ក្រសួង​​រំឭក​ឱ្យ​​ម្ចាស់​​យាន​យន្ត​​បង់​ពន្ធ​​ឱ្យ​​ទាន់​ពេល​

​ក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ អំពាវនាវ​ឱ្យ​ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន ​និង​យានជំនិះ​គ្រប់​ប្រភេទ​បង់ពន្ធ​ឱ្យ​បាន​ទាន់ពេល​ចាប់ពី​ខែមិថុនា​ដល់​ខែវិច្ឆិកា​ឆ្នាំនេះ ​ហើយនឹង​ចាប់ផ្តើម​ផាកពិន័យ​បើខកខាន​បង់ពន្ធ ចាប់ពី​ដើមឆ្នាំ២០២១។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ